បរទេស៖ អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ថាខ្សែបម្រើ Mateo Kovacic និងខ្សែការពារ Andreas Christensen នឹងមិនមានវត្តមាននៅក្នុងជំនួបជាមួយក្រុមកាំភ្លើងធំ Arsenal ឡើយដោយសារតែពួកគេនៅ​មាន​បញ្ហារបួស។

Mateo Kovacic and Andreas Christensen have work to do to make FA Cup final  - Independent.ie

គួរបញ្ជាក់ថាការប្រកួតរវាងក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ទាំងពីរនឹងត្រូវធ្វើឡើងនាទឹកដី Chelsa នៅ រាត្រី​ថ្ងៃ ពុធទី ១២ ខែឧសភានេះ។ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានបញ្ជាក់ថាកីឡាករទាំងពីរនិងអាច​ចូល​លេងវគ្គផ្តាច់ព្រ័ត្រពានរង្វវាន់ FA Cup ទល់ Leicester City នៅថ្ងៃសៅរ៍ទី ១៥ ឧសភាខាងមុខនេះបាន។

Thomas Tuchel happy to focus on coaching instead of transfers at Chelsea |  Chelsea | The Guardian

មិនត្រឹមតែមានកាតព្ចកិច្ចប្រកួតសម្រាប់សប្តាហ៏ទី៣៦នេះទេ Chelsea នៅមានព្រឹត្តការណ៏ប្រកួតជាច្រើនទៀត FA Cupវគ្គផ្តាច់ព្រ័ត្រជាមួយLeicester City និង Champions League ជាមួយ Man City ។ រីឯArsenal ក៏កំពុង​តែតស៊ូ​ដើម្បីមានកៅអីទៅលេងនៅក្របខណ្ឌ Europa league ក្រោយពីរដូវកាលនេះមិនមានឈ្នះពានអ្វីសោះ៕

 

ប្រភពព័ត៍មាន៖ៈ Sportskeeda