បរទេស៖ Atletico Madrid បាន​គ្រប់គ្រង​អារម្មណ៍របស់​ខ្លួន​យ៉ាងល្អ ដើម្បី​ផ្តួលក្រុម Real Sociedad ក្នុងលទ្ធ​ផល ២-១ កាលពីថ្ងៃ​អាទិត្យ និង​បោះ​ជំហានកាន់​តែ​កៀក​ឆ្ពោះទៅកាន់ការ​លើកពាន​ក្រប​ខ័ណ្ឌ La Liga​។

Atletico edge closer to La Liga title after Real Sociedad win - RFI

ខ្សែ​បម្រើស្លាប Yannick Carrasco និង​ខ្សែ​ប្រយុទ្ធ Angel Correa បាន​ជួយ​ឲ្យក្រុម Atletico គ្រប់គ្រង​ការ​ប្រកួត​អាំងស្រុងក្នុង​តង់​ទី​១ នៅមុន​ពេល​ពួកគេ​បាន​រង​សម្ពាធ​វិញ​នៅ​តង់​ទី​២ និងបាន​ជួបការ​ភិតភ័យ ក្រោយពី​កីឡាករ Igor Zubeldia បាន​រក​គ្រាប់បាល់​វាយ​បក​១​គ្រាប់​វិញ​សម្រាប់ក្រុម Sociedad ខណៈ​ដែលនៅ​សល់​រយៈពេល​៧នាទី​ចុងក្រោយ​។ នៅ​ពេល​ដែល​សំឡេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​បាន​បន្លឺ​ឡើង​ លោក Diego Simeone បានរត់ទៅ​កាន់​ច្រក​ចេញនាកីឡដ្ឋាន Wanda Metropolitano ដោយ​បាន​សម្តែង​នូវ​ការ​​រំភើប​យ៉ាង​ខ្លាំង ដើម្បី​បង្ហាញ​ថា លទ្ធផលនេះ ពិត​ជា​សំខាន់ណាស់​។

La Liga title in sight for Atlético Madrid after win over Real Sociedad | European club football | The Guardian

នៅ​ខាង​ក្រៅ​កីឡដ្ឋានឯនោះ​វិញ អ្នក​គាំទ្រ​ជាច្រើន​របស់ Atletico បានប្រមូល​ផ្តុំគ្នា ដើម្បី​អប​អរ និង​ច្រៀង​ចម្រៀង រហូត​ដល់​បញ្ចប់​ការ​ប្រកួត ហើយ​​នៅ​ពេល​ដែលក្រុមរ​បស់​ខ្លួន​ទទួល​ជ័យ​ជម្នះ ក៏​មានការ​ដុត​កាំជ្រួច​ផង​ដែរ​។ ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ពួក​គេនាំមុខ​៤ពិន្ទុ​លើ​ក្រុម Barcelona និង​៥ពិន្ទុ​លើ Real Madrid ខណៈដែល​ក្រុមរ​បស់​លោក Zinedine Zidane នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​លើ​ទឹកដីក្រុម Granada នៅ​រាត្រីនេះ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia