បរទេស​៖ អ្នកចាំទីជើងចាស់ Gianluigi Buffon បានជួយសង្គ្រោះបាល់ប៉េណាល់ទី តង់ទី ១ ពីការស៊ុតរបស់កីឡាករ Domenico Berardi ខណៈក្រុមភ្ញៀវ Juventus បានផ្តួល ម្ចាស់ផ្ទះ Sassuolo ដើម្បីបន្តក្តី​សង្ឃឹម​របស់​ពួកគេក្នុងការឈានទៅប្រកួតក្របខ័ណ្ឌ Champions League ។វីរបុរសដែលបានជួយក្រុមជម្រើស​ជាតិអ៊ីតាលី​ឈ្នះពានWorld Cup ឆ្នាំ២០០៦បច្ចុប្បន្នមានវ័យ៤៣ ឆ្នាំទើបតែប្រកាសថាខ្លួននឹងចាកចេញពី Juventus នៅចុង​បញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីធ្លាប់ចាកចេញទៅ PSG កាលពីឆ្នាំ២០១៩ និងបានវិលត្រលប់​មកវិញ​កាលពីដើមរដូវកាលនេះ។

Serie A result - Cristiano Ronaldo and Gianluigi Buffon star as Juventus secure win over Sassuolo - Eurosport

ខ្សែបម្រើអន្តរជាតិបារាំង Adrien Rabiot មានឪកាសរកបានគ្រាប់បាល់បើកឆាកសម្រាប់ក្រុមលោកAndrea Pirlo មុនពេលតារាឆ្នើម Cristiano Ronaldo រកបានគ្រាប់ទី ១០០ សម្រាប់Juventus​។ប៉ុន្តែGiacomo Raspadori មានឪកាសវាយបករកបាន១គ្រាប់វិញសម្រាប់ក្រុមម្ចាស់ផ្ទះមុនពេល Paulo Dybala បន្ថែមគ្រា​ប់ទី​៣​សម្រាប់ក្រុមភ្ញៀវ។

Summary and goals of Sassuolo – Explica .co

Juventus បានបរាជ័យគ្រងតំណែងជើងឯកSerieA ជាលើកទី១០ក្រោយឈ្នះ៩ ឆ្នាំជាប់ៗគ្នាខណៈពេល បច្ចុប្បន្ន​ពួកគេបន្តឈនៅលេខរៀងទី ៥ និងនៅសល់២ ប្រកួតទៀតត្រូវបិទបញ្ចប់រដូវកាល។ដូច្នេះ​ពួកគេត្រូវ​តែ​ផ្តួលក្រុមជើងឯក Inter Milan នៅថ្ងៃសៅរ៍និងបន្តឈ្នះ Bologna នៅថ្ងៃទី ២៣ ខែឧសភាតែ សង្ឃឹមថា Atalanta, AC Milan ឬ Napoliនិងខកខានស្វែងរកជ័យជំនះរឺថម​ថយពិន្ទុដើម្បីពួកគេមានឪកាសបញ្ចប់​រដូវ​កាល​​នៅលេខរៀងTop- ៤ និងមានសិទ្ធិចូលរួមប្រកួតប្រជែងនៅក្របខ័ណ្ឌ Champions League​រដូវកាល​ថ្មីបាន៕

ប្រភពព័ត៍មាន៖ BBC