បរទេស៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាងក្រុមតោខៀវ Chelsea និងមេឃខៀវ Man. City និងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែឧសភាខាងមុខនេះនៅទីក្រុងPorto នៃប្រទេស ព័រទុយហ្កាល់​ដោយ​មាន​អ្នកគាំទ្រចំនួន ៦០០០ នាក់មកពីក្លឹបនីមួយៗអាចចូលរួមទស្សនាការប្រកួតនេះបាន។​គួរបញ្ជាក់ថាកាលវិភាគ​នៃការ​ប្រកួត​នេះត្រូវបានផ្លាស់ប្តូរពីទីក្រុងអ៊ីស្តាន់ប៊ុលមកធ្វើនៅប្រទេស ព័រទុយហ្កាល់ដែល ដោយសារ​តែការរឹ​ត​​បន្តឹងនិងបង្កាការរីករាលដាលនៃមេរោគកូវីត-១៩ ។

2021 Champions League final: all you need to know | UEFA Champions League |  UEFA.com

ព័រទុយហ្កាល់ជាប្រទេសដែលស្ថិតនៅក្នុងពត៌បៃតងរបស់ចក្រភពអង់គ្លេសដូច្នេះកីឡាករនិងអ្នកគាំទ្រអាចចូលរួមបានដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅពេលត្រលប់ទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញឡើយ ក្រោយពីតួគី​ស្ថិត​​នៅក្នុងបញ្ជីក្រហម។លោក Aleksander Ceferin ​ប្រធានសហព័ន្ទបាល់ទាត់ទ្វីបអឺរ៉ុបUEFA បានមា ន ប្រសាសន៍ទាក់ទងបញ្ហា​នេះថាៈ ដើម្បីបង្កើតកាសសម្រាប់អ្នកគាំទ្របានទស្សនា ការប្រកួតដោយផ្ទាល់មិន មែនជា រឿងងាយ​ស្រួលនោះទេ​តែជាជម្រើសហើយខ្ញុំរីករាយដែលបានរកឃើញការ សម្របសម្រួលនេះចេញជារូប រាង ឡើង។

Champions League final moved from Istanbul to Porto | Daily Sabah

គួរបញ្ជាក់ថាកន្លងមកទឹកដីWembley របស់អង់គ្លេសបានក្លាយជាកន្លែងដែលលើក យកមកពិភាគ្សាពី សំណាក់ UEFA និង មន្ត្រីរដ្ឋាភិបាលអង់គ្លេសព្រមទាំងសមាគមបាល់ទាត់ដើម្បីជជែកអំពីការធ្វើ ជាម្ចាស់ផ្ទះនៃការ ប្រកួត នេះ។ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងស្តីពីការធានាអោយបាននូវសុវត្ថិភាពដោយការ ដាច់​អោយនៅដាច់ពី គ្នារវាងសម្ចាស់ឧបត្ថម្ភកម្មវិធីលំដាប់VIP និង បុគ្គលិកនៃប្រព័ន្ធផ្សព្វផ្សាយឡើយ៕

 

ប្រភពព័ត៍ំមាន៖ BBC