បរទេស៖ ខ្សែ​បម្រើ Jadon Sancho និង​ខ្សែ​ប្រយុទ្ធ Erling Haaland របស់​ក្រុម Burussia Dortmund បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ដូចគ្នា ដើម្បី​លត់ក្រុម RB Leipzig យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៤-១ និង​លើកពាន German Cup កាលពីថ្ងៃ​ព្រហស្បតិ៍​​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស Sancho បាន​ស៊ុត​បាល់​កោង​ចូល​ជ្រុង​ម្ខាង​នៃ​ទី​យ៉ាងល្អ នៅនទី ទី​៥ និង​បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​តង់ទី​១ ក្រោយពី Haaland ដែល​ទើប​តែ​វិល​ពីរ​បួស បាន​អូស​បាល់​ចូល​ក្នុង​ប្រអប់​ទី និង​បាន​ស៊ុត​បាល់ផុត​ក្បាល​អ្នក​ចាំទី Peter Gulacsi​។ Dortmund បាន​បង្ហាញ​ពី​ទម្រង់លេង​យ៉ាង​មុតស្រួច​នៅ​តង់​ទី​១ ដោយ​បាន​ស៊ុតបាល់​បញ្ចូល​ទី​៣​គ្រាប់​ តាម​រយៈ​ការ​ស៊ុត​បាល់​ចំគោល​ដៅ​ទាំង​៣​គ្រាប់​។

DFB-Pokal heute live: RB Leipzig vs. Borussia Dortmund im TV und Livestream sehen - alles zur Übertragung | DAZN News Deutschland

នេះគឺ​ជា​ការ​ឈ្នះ​ពាន German Cup ជាលើក​ទី​៥​របស់ Dortmund និង​ជាលើក​ទី​១​របស់​ពួកគេ បើគិត​ចាប់​​តាំងពីឆ្នាំ​២០១៧ ស្រប​ពេល​ដែលក្រុម Leipzig បាន​បាត់​បង់​ឱកាស​ក្នុងការ​ឈ្នះ​ពាន​ជាលើក​ដំបូង​របស់ខ្លួន​ម្តង​ទៀត​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia