បរទេស៖  កីឡាករ Eric Maxim Choupo-Moting បានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់ខណៈដែលក្រុម Bayern Munich បានផ្តួលក្រុម Bremer SV មកពីលីកលំដាប់ទី៥អាឡឺម៉ង់  ក្នុងលទ្ធផលដ៏លើសល​ប់ដល់ទៅ ១២ទល់និង០ ក្នុងការប្រកួតពានរង្វាន់ German Cup ជុំទី ១។ វាគឺជាលទ្ធផលជ័យជំនះ ដ៏ធំបំផុតមួយរបស់ពួកគេក្នុងរយៈពេល ២៤ ឆ្នាំ ចុងក្រោយនេះ។

Bayern Munich smash 12 past minnows Bremer in German Cup

Choupo-Moting មានឪកាសរកគ្រាប់បាល់បញ្ចូលទីបើកឆាកក្រោយចាប់ផ្តើម រយៈពេល ៨ នាទីមុនពេល Jamal Musiala រកបាន២ គ្រាប់ទោះយ៉ាងណាគ្រាប់បាល់បញ្ចូលទីខ្លួនឯងពី​សំណាក់​កីឡា​ករ​Warm ខណៈ Tillmanនិង Sane,​Cuisance,  Sarr និង  Tolisso រកបានម្នាក់១គ្រាប់។

Bremer SV vs. Bayern Munich - Football Match Report - August 25, 2021 - ESPN

វាក៏ជាជ័យជម្នះធំបំផុតរបស់ក្រុម Bavaria គិតចាប់តាំងពីពួកគេបានផ្តួល DJK Waldberg ក្នុងលទ្ធផល ១៦ទល់និង១ នៅឆ្នាំ ១៩៩៧ផងដែរ៕

ប្រភពព័ត៍មាន៖ BBC