បរទេស៖ Neymar បានបង្ហើបប្រាប់ពីគោលបំណងចង់លេងរួមក្រុមជាមួយរៀមច្បង Cristiano Ronaldo នៅក្នុងឪកាសណាមួយ​ដែលនិង​ហុចអោaយសម្រាប់អាជីពរបស់ខ្លួននាពេលខាងមុខ។

It would be great for Ronaldo to have Neymar by his side" - Rivaldo - AS.com

សម្រាប់ម្ចាស់ពានបាល់មាស៥សម័យ Ronaldo ត្រូវបាន​បណ្តាញ​សារពត៌មានចុះផ្សាយថាចង់ចាកចេញពីក្លឹប Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ​ប្រសិន Juventus​ មិនមាន​ឪកាសលេងនៅក្របខណ្ឌ  Champions Leagueនោះទេ។ Neymar បានបញ្ជាក់ប្រាប់យ៉ាងដូចេ្នះថា៖ «ខ្ញុំចង់ចាប់ដៃគូជាមួយ Cristiano Ronaldo ។  ខ្ញុំធ្លាប់លេង​រួមក្រុម​ជាមួយកីឡាករឆ្នើម ៗ ដូចជា Messi និង Mbappe ប៉ុន្តែខ្ញុំមិនទាន់បានលេងជាមួយ Cristiano Ronaldo នៅ​ឡើយទេ»។

Happy birthday, Neymar and Ronaldo! | UEFA Champions League | UEFA.com

រវាងខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ និង ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៦ឆ្នាំ គឺជាគូ​ប្រជែង​ដ៏ខ្លាំងក្លាបំផុតកំលុងពេល Neymar លេងអោយ Barcelona ខណៈ Ronaldo លេងអោយក្រុម  Real Madrid​នាចន្លោះឆ្នាំ២០១៣-២០១៧​មុនពេលកីឡាករវ័យ២៩ឆ្នំាបានចាកចេញទៅកាន់​ក្លឹបPSGក្នុងតម្លៃកំនត់ត្រា​ពិភព​លោក​នា​ពេលនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole