បរទេស៖ ក្រុមអធិរាជស Real Madrid ចាប់អារម្មណ៍ចង់បានអតីតគ្រូបង្វឹក លោក  Carlo Ancelotti ជំនួសលោក Zinedine Zidane  ប្រសិនជាអ្នកចាត់ការទូទៅសញ្ជាតិ​បារាំងរូបនេះ​ចាកចេញ​ពីទឹក​ដី Santiago Bernabeu នៅ ចុងបញ្ចប់នៃរដូវ​កាលនេះ។ប្រភពពីគេហទំព័រ The Mirror ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស​បាន​ចុះផ្សាយថាៈ ប្រធានក្លឹប Real Madrid លោក Florentino Perez ចង់បានអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Ancelotti ដែលបច្ចុប្បន្នកំពុងដឹកនាំEverton មកជំនួសតំណែងលោកZinedine Zidane នាពេលខាងមុខនេះ

Carlo Ancelotti encouraged Italian boss to take Spurs job in recent  conversation - Daily Star

គួរបញ្ជាក់ថាលោកAncelotti ធ្លាប់ដឹកនាំក្រុមReal Madrid នៅចន្លោះឆ្នាំ ២០១៣ និង ២០១៥ដោយជួយ​អោយ​ពួកគេឈ្នះពាន Copa del Rey និង Champions ។គ្រូបង្វឹកវ័យ ៦១ ឆ្នាំរូបនេះក៏ធ្លាប់ដឹកនាំ Bayern Munich និង Napoli ក្រោយចាកចេញពីទឹកដីអេស្បាញនិង ចុងក្រោយបានវិលត្រលប់ទៅដឹកនាំ Everton ចាប់តាំង​​ពីខែធ្នូឆ្នាំ ២០១៩ ។

Zinedine Zidane not focused on Real Madrid future amid talk of summer exit  | Football News | Sky Sports

ក្រៅពីលោកAncelloti មានបេក្ខភាពគ្រូបង្វឹក២រូបផ្សេងទៀតនោះគឺ អតីតខ្សែប្រយុទ្ធនិងជាកីឡាករប្រវត្តិសាស្រ្ត Real Madrid លោក Raul  Gonzales និងលោក Massimiliano Allegri ដែលនៅមិនទាន់មានក្លឹបដឹក​នាំ​ក្រោយចាកចេញពី Juventus កាលពីឆ្នាំ ២០១៩កន្លងទៅ៕

 

ប្រភពព័ត៍មាន៖ Sportsmole