បរទេស៖ ខ្សែបម្រើអន្តរជាតិកូឡុំប៊ី Juan Cuadrado បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រចុងម៉ោងដើម្បីរក្សាក្តីសង្ឃឹមអោយ Juventus ក្នុងការឈានទៅប្រកួតជម្រុះកៅអីពានរង្វាន់ Champions League ជាមួយជ័យជំនះលើ​ក្រុមជើង​ឯកSerieA គឺInter Milan  ក្នុងលទ្ធផល៣ទល់និង២សម្រាប់ការប្រកួតសប្តាហ៏ទី៣៧កាលពីយប់ថ្ងៃសៅរ៏។

Juventus vs. Inter Milan: Cuadrado saves Old Lady's Champions League hopes after wild final ten minutes - CBSSports.com

ក្រុមម្ចាស់ផ្ទះJuventusនៅសល់កីឡាករតែ១០នាក់ ក្រោយពីអាជ្ញាកណ្តាលបានផ្តល់ការពិន័យកាតលឿងលើក ទី ២ ក្នុងតង់ទី១ក្រោយ ពិនិត្យលើប្រព័ន្ធ VAR ខណៈដែល Rodrigo Bentancurត្រូវបានបណ្តេញចេញ។រីឯ ក្រុមលោកAntonio Conte នៅសល់កីឡាករតែ១០នាក់ផងដែរមុនបញ្ចប់ការប្រកួតក្រោយពីBrozovic ត្រូវអា ជា្ញកណ្តាលបណ្តេញចេញដូចគ្នានៅនាទីទី៩០+២។

Juventus vs Inter Milan - 5 key battles | Serie A 2020-21

គិតត្រឹមសប្តាហ៏ទី៣៧នេះJuventusនៅតែបន្តក្តីសង្ឃឹមលេងនៅក្របខណ្ឌ Champion League ដោយឡើង​មកឈរនៅចំណាត់ថ្នាក់ទី៤ មុនពេលជួបBolognaនៅថ្ងៃអាទិត្យទី២៣ឧសភា ២០២១ដើម្បីប្រកួតបិទបញ្ចប់​រដូវ​​កាល។ ខណៈ Napoli       ដែ​ល​ធ្លាក់ទៅចំណាត់ថ្នាក់លេខ ៥ នឹងធ្វើដំណើរទៅសួរសុខទុក្ខ Fiorentina នៅ​ថ្ងៃ​អាទិត្យ និងមានឪកាស ដណ្តើមចំណាត់ថ្នាក់លេខ ៤ មកវិញសម្រាប់​ការប្រកួត​នៅថ្ងៃអាទិត្យនេះ៕

ប្រភពព័ត៍មាន៖ BBC