បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានតាមស្មើកំនត់ត្រាវីរបុរសក្លិប Bayern Munich គឺលោក Gerd Muller ក្រោយពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅលីកកំពូលអាឡឺម៉ង់  Bundesliga លើកទី ៤០ គ្រាប់ នារដូវកាលនេះក្នុងជំនួបស្មើគ្នា២ទល់និង២ជាមួយក្រុមFreiburg។

Robert Lewandowski equals Gerd Muller's 40-goal record with strike against  SC Freiburg - Eurosport

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះបានបង្ហាញទម្រង់លេងល្អបំផុតនៅរដូវកាលនេះ​ ខណៈដែលរដូវកាល ចាស់ក៏ បានជួយក្រុមឈ្នះជើងឯកក្របខណ្ឌ ផងដែរ ខណៈរដូវកាលនេះ​Lewandowski  បាន​តាមទាន់កំន ត់ត្រា អតីត ខ្សែប្រយុទ្ធប្រវត្តិសាស្រ្ត Muller និងក្លាយជាខ្សែប្រយុទ្ធទី២ដែលមាន​សមត្ថ​ភាព​រកបាន ៤០ គ្រាប់ក្នុង មួយរដូវកាលនៅលីកកំពូលអាឡឺម៉ង់ ។

Robert Lewandowski has gone down in history! There is a disgusting side

សមាជិកជ័យលាភីWorld Cupឆ្នាំ១៩៧៤ Muller ធ្លាប់រកបានគ្រាប់បាល់៤០ ដងនៅលីកកំពូល Bundesliga សម្រាប់​Bayern Munich  នារដូវកាល ១៩៧១-១៩៧២ ។ហើយ​អតីតកីឡាករអន្តរជាតិអាល្លឺម៉ង់ខាងលិច​នៅតែជាប់កំនត់ត្រារបស់ក្លិបដោយបានស៊ុតបាល់បញ្ចូលទី ៥៦៥ គ្រាប់ក្នុងរយៈពេល ១៥ ឆ្នាំមុនពេល កីឡាករ វ័យ ៣២ ឆ្នាំរូបនេះតាមទាន់កំនត់ត្រារបស់ខ្លួននាពេលនេះ៕

 

ប្រភពព័ត៍មាន៖ Goal