បរទេស៖ លោក Zinedine Zidane បាន​បដិសេធ​ថា លោក​បានប្រាប់កីឡាករ​របស់​លោក​រួច​ជាស្រេច​ថា លោក​នឹង​​លា​លែង​ពី​តំណែង​ក្នុង​នាម​ជា​គ្រូបង្វឹក​របស់ Real Madrid នៅ​ចុង​រដូវ​កាល​នេះ​។

Real Madrid vs Granada | LaLiga: Zidane: Marcelo? He had an injury and we  didn't want to risk him, that's all | Marca

 

លោក Zidane ត្រូវ​បាន​គេ​ចោទ​សួរ​ម្តង​ទៀត អំពី​អនា​គត​របស់លោក ក្រោយពី​ក្រុម Real Madrid ដណ្តើម​បាន​ជ័យ​ជម្នះ ១-០ នៅ​លើ​ទឹកដីក្រុម Athletic Bilbao កាលពីថ្ងៃ​អាទិត្យ ខណៈ​ដសែល​ជ័យ​ជម្នះ​នេះ ជួយ​ឲ្យ​ពួកគេ​រក្សា​ការ​ដេញ​តាម​ពីក្រោយ​ក្រុម Atletico Madrid ចំនួន​២ពិន្ទុ នៅ​មុន​ពេល​ឈាន​ទៅ​​កាន់​សប្តាហ៍​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ La Liga​​។ បើ​យោង​ទៅ​តាម​វិទ្យុ Onda Cero និង​គេហ​ទំ​ព័រ Goal កាលពីថ្ងៃ​អាទិត្យ លោក Zidane ដែល​នៅ​ជាប់​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ​២០២២ បាន​ជូន​ដំណឹង​ដល់ក្រុម​របស់​លោក​កាលពី​១​សប្តាហ៍​មុន​ថា លោក​នឹង​ចាក​ចេញ ក្រោយ​ពីការ​ប្រកួត​ចុងក្រោយ​របស់ក្រុម នៅ​ចុងសប្តាហ៍នេះ​​។ ប៉ុន្តែ លោក Zidane បាន​និយាយ​នៅ​ក្នុង​សន្និ​​សីទ​សារ​ព័ត៌​មាន​បន្ទាប់​ពីការ​ប្រកួត​កាលពីថ្ងៃ​អាទិត្យ​ថា លោក​មិន​បាន​​និយាយ​ប្រាប់​កីឡាករ​អ្វីឡើយ​។

គ្រូបង្វឹក​រូបនេះ​បាន​ឲ្យដឹងថា៖ «កោត​តែ​ខ្ញុំ​នឹង​ប្រាប់​កីឡាករ​របស់​ខ្ញុំ​ថា ខ្ញុំនឹង​ចាក​ចេញនៅពេលនេះ? នេះ​គ្រាន់​តែ​ការ​កុហក់​ប៉ុណ្ណោះ​។ ខ្ញុំ​ផ្តោត​​លើ​រដូវ​កាលនេះ​។ នៅ​សល់​ការ​ប្រកួត​១លើក​ទៀត ហើយ​យើងនឹង​ប្រឹង​ឲ្យ​អស់ពីសមត្ថភាព​។ ខ្ញុំ​ខ្វល់​តែ​អ្វី​ដែល​កើត​ឡើង​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ប៉ុណ្ណោះ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia