បរទេស៖ ការ​​ប្រជែង​របស់ Lille ដើម្បីលើក​ពាន Ligue 1 នឹង​ត្រូវ​បន្ត​រហូត​ដល់​​ចុងសប្តាហ៍ចុងក្រោយនៃ​រដូវ​កាល​នេះ ក្រោយ​ពី​ការ​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ០-០ ជាមួយនឹងក្រុម Saint-Etienne បាន​អនុ​ញ្ញាត​ឲ្យ Paris Saint-Germain ដេញ​តាមពីក្រោយក្រុមកំពុង​នាំមុខ​មួយនេះ​១ពិន្ទុ​។

ក្រុមម្ចាស់​ការ​ពារ​ជើង​ឯក PSG បាន​យកឈ្នះ​លើ​ក្រុម Reims ដោយ​ងាយក្នុងលទ្ធ​ផល ៤-០ ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម Lille ដែល​នឹង​ឈ្នះ​ពាន​លីក​របស់​បា​រាំង​ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១១ ប្រសិន​បើ​ពួក​គេយកឈ្នះ​លើ​ទឹកដីក្រុម Angers នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ​។ Monaco ក៏​ស្ថិតក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​ផង​ដែរ ក្រោយពី​​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ របស់ពួក​គេ លើក្រុម Rennes បាន​ជួយ​ឲ្យក្រុម​របស់​លោក Niko Kovac ដេញ​តាមពីក្រោយ Lille ៣ពិន្ទុ ខណៈ​ដែល​​នៅ​សល់​ការ​ប្រកួត​១លើក​ទៀត​។

ប៉ុន្តែ Monaco មាន​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​សរុប​តិច​ជាងក្រុម Lille និង PSG ហេតុនេះ ពួក​គេ​ត្រូវ​តែ​យកឈ្នះ​លើ​​ក្រុម Lens នៅ​ថ្ងៃ​ចុងក្រោយ ហើយ​​គូ​ប្រជែង​ទាំង​២​របស់​ពួក​គេ រង​បរា​ជ័យ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia