បរទេស៖ ម្ចាស់ផ្ទះ AC Milan បានបរាជ័យក្នុងការផ្តួលក្រុមភ្ញៀវ Cagliari សម្រាប់ការប្រកួតក្របខ័ណ្ឌលីកកំពូលអ៊ីតាលី Serie A សប្តាហ៏ទី៣៧ កាលពីយប់ថ្ងៃអាទិត្យ។ លទ្ធផលស្មើគ្នា០ ទល់និង០ សម្រាប់AC.Milan នេះបានបន្ត ក្តីសង្ឃឹមអោយ​ក្រុម​លេខរៀងទី ៥ Juventus នូវការប្រជែងយកតំណែងTop-៤ ដើម្បីមានឪកាសប្រកួតជម្រុះយកកៅអី Top-៤ សម្រាប់ក្រប​ខណ្ឌ Champions League នៅរដូវកាលថ្មី។

Serie A preview: AC Milan vs. Cagliari – Team news, opposition insight, stats and more

AC Milan បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយមានពិន្ទុស្មើក្រុមលេខ ៣ Napoli ដែលបានបំបាក់ក្រុម Fiorentina ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ ដោយការស៊ុតបញ្ចូលទីរបស់ Lorenzo Insigne និងគ្រាប់បាល់ចូលទីខ្លួន​ឯង។​Juventus​ក្រោមការដឹកនាំរបស់លោក Andrea Pirlo មានគម្លាត១ពិន្ទុប៉ុណ្ណោះពីក្រុម AC Milan ហើយប្រសិនជា Napoli និង AC Milan ទាំងពីរក្រុមនេះទទួលជ័យជំនះរៀងខ្លួននៅថ្ងៃបិទបញ្ចប់រដូវកាលនោះ Juventus និងអស់ឪកាសលេងនៅ ពាន​រង្វាន់ទ្វីបអឺរ៉ុប ជាលើកដំបូងចាប់តាំងពីរដូវកាល ២០១១-២០១២។

AC Milan 0-0 Cagliari: Rossoneri freeze under the San Siro lights and fail to secure top four

យ៉ាងណាមិញAC Milan ត្រូវធ្វើការប្រកួតទល់និងក្រុមលេខរៀងទី២ Atalanta ខណៈNapoli ត្រូវជួប Veronaប៉ុន្តែ​ប្រសិន​ជារវាង​ក្រុមទាំង ពីរមានមួយណាបរាជ័យហើយJuventusអាចផ្តួល Bolognaនោះពួកគេនិងមាន ឪកាសលេងនៅ​Champion League បានជាក់ជាមិនខាន៕

ប្រភពព័ត៍មាន៖ BBC