បរទេស៖​ Real Madrid នៅតែបន្តក្តីសង្ឃឹមក្នុងការការពារតំណែងជើងឯកក្របខណ្ឌលីកកំពូលអេស្បាញ La Liga រហូតដល់ថ្ងៃ ប្រកួ ត បិទបញ្ចប់រដូវកាល ក្រោយពីគ្រាប់បាល់តែ១គ្រាប់របស់ខ្សែការពារស្លាបស្តាំ Nacho ក្រោយការបញ្ជូនរបស់មិត្តរួមក្រុម បានជួយអោយក្រុមភ្ញៀវអធិរាជស Real Madrid ផ្តួលក្រុមម្ចាស់ផ្ទះ Athletic Bilbao ក្នុងការប្រកួតកាលពី​យប់ថ្ងៃ​អាទិត្យ។

VIDEO Athletic Bilbao vs Real Madrid (La Liga) Highlights

គិតត្រឹមសប្តាហ៏ទី៣៧នេះ Real Madrid ឈរនៅលេខរៀងទី២និងមានគម្លាត ២ ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Atletico Madrid ដែលបានផ្តួល Osasuna ខណៈការប្រកួត នៅសល់ ១លើកទៀតនិងត្រូវបិទបញ្ចប់រដូវកាល។ ក្រុម Bilbao ក៏ត្រូវបាត់បង់កីឡាករ Raul Garcia​ ក្រោយត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី៨៩មុនបញ្ចប់ការប្រកួតតង់ទី២។

Player ratings: Athletic Bilbao 0-1 Real Madrid; LaLiga 2020/21 - Managing Madrid

Real Madrid នឹងត្រូវបើកទ្វារកីឡាដ្ឋានBernabeu ជួប Villarreal ខណៈ Atletico Madrid ត្រៀមជួបម្ចាស់ផ្ទះ Real Valladolid​ នៅថ្ងៃ​អាទិត្យ​ចុងសប្តាហ៏នេះ។ទន្ទឹមនឹងនេះក្តីសង្ឃឹមប្រជែងពានរបស់ Barcelona បានបញ្ចប់ជាស្ថាពរ បន្ទាប់ ពីក្រុមលោក Ronald Koeman ចាញ់ Celta Vigo ក្នុងលទ្ធផល ២-១ បើទោះបីជាខ្សែប្រយុទ្ធ Lionel Messi ចូលលេង តាំងពីចាប់ផ្តើម តង់ទី ១ក៏ដោយ៕

ប្រភពព័ត៍មាន៖ BBC