បរទេស៖ ក្លឹប PSG ត្រូវបានគេជឿជាក់ថាបានទាក់ទងខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Liverpool កីឡាករ Mohamed Salah ជុំវិញការផ្លាស់ទៅលេងនៅទឹកដីបារាំង។

Mohamed Salah: Liverpool forward admits he 'may be' open to a future move  to Real Madrid or Barcelona | Football News | Sky Sports

អតីតខ្សែប្រយុទ្ធក្លឹប Roma និង Chelsea រូបនេះបានបដិសេធមិនព្រមចាកចេញពីទឹកដី Anfield កាលពីដើមរដូវកាលកន្លងទៅ ខណៈបច្ចុប្បន្នអនាគតរបស់កីឡាករអន្តរជាតិអេហ្សីបរូបនេះនៅ Liverpool មិនទាន់មានភាពប្រកដវិជ្ជានៅឡើយទេ។ ក្លឹប PSG ទើបតែបន្តកុងត្រាថ្មីអោយខ្សែប្រយុទ្ធឆ្នើម Neymar ប៉ុន្តែអនាគតរបស់ខ្សែប្រយុទ្ធ Kylian Mbappe នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

Liverpool need a superstar like Mbappe if Salah goes' – Murphy not  expecting imminent departure at Anfield | Goal.com

ក្រុមម្ចាស់ជើងឯកលីគកំពូល Ligue 1 មួយនេះអាចនឹងយក Salah មកជំនួសខ្សែប្រយុទ្ធ Kylian Mbappe ប្រសិនបើកីឡាករអន្តរជាតិបារាំងរូបនេះសម្រេចចិត្តចាកចេញពិតមែន ហើយបើយោងទៅតាម L’Equipe បានអោយដឹងថាក្លឹប Paris Saint-Germain ពិតបានទាក់ទងទៅកីឡាករ Mohamed Salah ជុំវិញការផ្លាស់ទៅកាន់ទឹកដី Le Parc des Princes ពិតមែន៕

ប្រភពព័ត៍មាន៖ Sportsmole