បរទេស៖ ក្រោយពីពត៌មាននៅថ្ងៃច័ន្ទនេះបានចុះផ្សាយថាខ្សែប្រយុទ្ធ Harry Kane បានបង្ហាញពីចេតនាចង់ចាកចេញពីក្លឹប ​Tottenham នៅរដូវក្តៅនេះ ដើម្បីស្វែង​រកឪកាសលេងអោយក្លឹបធំៗដែលនៅក្នុងលីកកំពូលអង់គ្លេសតែប៉ុណ្ណោះគោល បំណងចង់ឈ្នះពានក្នុងអាជីព ជាលើកដំបូងនោះ។​

Tottenham identify Man City's Gabriel Jesus and Man Utd's Anthony Martial  as possible makeweights in Harry Kane deal | Metro News

ឆ្លើយតបបញ្ហានេះ​ Tottenham ដែលមិនធ្លាប់មានបំណងចង់លក់ Kane ទៅអោយគូប្រជែងលីកបានបង្ហាញពីចេតនា​ចង់បានខ្សែប្រយុទ្ធ Man City កីឡាករ Gabriel Jesus រឺក៏ Anthony Martial របស់ក្រុម Man Utd គឺជាផ្នែកមួយនៃការដោះដូរ​និងការបូកបន្ថែមទឹកប្រាក់ប្រសិនជាក្លឹ​បមានមូលដ្ឋានរួមទីក្រុងទាំង​ពីរ​កំពុង​ចង់បានតារាឆ្នើមរបស់ពួកគេពិតមែននោះ។

Transfer gossip: Spurs eye Martial, Jesus in part-exchange for Harry Kane

ទោះបីTottenham មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករដែលមានប្រវត្តិរកបានគ្រាប់បាល់ច្រើនបំផុតទី២ក្នុងកំនត់ត្រា របស់ក្រុមប៉ុន្តែ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏កាលពីពេលថ្មីៗនេះបានសម្រេចដាក់លក់តម្លៃខ្លួនប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះក្នុងតម្លៃ ១៥០ លានផោន។ទោះយ៉ាងណាតម្លៃខ្លួនដ៏ថ្លៃកំលុងពេលក្លឹបធំៗនៅទ្វីបអឺរ៉ុបកំពុងជួបប្រទះបញ្ហាវិបត្តិហិរញ្ញវត្តុខណៈ Real Madrid និង Barcelona ក៏ចាប់អារម្មណ៏ផងដែរ។ ប៉ុន្តែយោងគេហទំព័រ  Daily Mail បានចុះ ផ្សាយថាៈក្រុមមាន់ខ្នាយមាសTottenhaM អាចនឹង​ពិចារ​ណាលើការដោះដូរកីឡាករជាមួយនិងការបូក​បន្ថែមទឹកប្រា​ក់​​នៅលើកិច្ច​ព្រម​ព្រៀង​ណាមួយដែលនិងអាចកើតមានឡើង។ ប្រភព​ខាងលើ​បន្តថា Tottenham ក៏បានចរចារនាំយកកីឡាករ Erling Braut Haaland មកជំនួស Kane ប៉ុន្តែការទាមទារប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍របស់គេគឺជាលទ្ធភាពមួយដែលពិបាក។ សម្រាប់ Jesus រកបានគ្រាប់បាល់១៣ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៤ ដងក្នុង ២៩ ប្រកួតខណៈ Martial រកបាន ៧ គ្រាប់និង Assist ៩ ដងក្នុងការប្រកួតសរុប ៣៦ លើក៕

 

ប្រភពព័ត៍មាន៖ Sportsmole