បរទេស៖ លោក Pep Guardiola គ្រូបង្វឹករបស់ Manchester City បាននិយាយថា ខ្សែបម្រើ Ilkay Gundogan បានរងរបួសសាច់ដុំ ក្នុងពេលពួកគេបានរងបរាជ័យក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុម Brighton & Hove Albion កាលពីថ្ងៃអង្គារ។
បញ្ហារបួសនេះ កំពុងតែក្លាយជាការបារម្ភដ៏ធំសម្រាប់លោកគ្រូបង្វឹក Guardiola សញ្ជាតិអេស្ប៉ាញរូបនេះ ស្របពេលដែលការប្រកួតក្រខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាន់តែខិតជិតមកដល់។ ខ្សែបម្រើ Gundogan បានរកគ្រាប់បាល់បើកឆាក តាមរយៈការតែតបាល់ចូលទីយ៉ាងល្អនៅនាទី ទី២ ពេលប្រកួតជាមួយនឹងក្រុម Brighton ប៉ុន្តែ ត្រូវបានបង្ខំចិត្តប្តូរចេញ នៅនាទី ទី៥៦។ លោក Guardiola បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «រូបគេមានបញ្ហារបួសបន្តិច។
គ្រាន់តែជារបួសតិចតួចប៉ុណ្ណោះ រូបគេបានចាប់ផ្តើមលេងនៅតង់ទី២ ហើយរូបគេមានបញ្ហារបួសសាច់ដុំ ដោយសារតែរូបគេមិនអាចរត់ឲ្យបានស្រួល ហើយនោះគឺជាមូលហេតុដែលមានការប្តូរចេញ»។ អ្នកគាំទ្រជិត៨០០០នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាការប្រកួតរបស់ក្រុម Brighton ដែលបាកត់ត្រាជ័យជម្នះជ័យជម្នះមួយក្នុងចំណោមជ័យជ្នះដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ក្នុងក្របខ័ណ្ឌ Premier League ហើយអ្នកគាំទ្រទាំងនោះ បានបន្តនៅក្នុងកីឡដ្ឋានក្នុងរយៈពេលដ៏យូរ បន្ទាប់ពីបញ្ចប់ការប្រកួត ដើម្បីអបអរដល់វីរបុរសរបស់ខ្លួន៕
ប្រភពព័ត៌មាន៖ Channel News Asia