បរទេស៖ ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាបានត្រៀមសំណើរ៨០លានផោនក្នុងការដេញថ្លៃយកគោលដៅរបស់ក្លឹប Manchester United កីឡាករ Jadon Sancho មកកាន់ទឹកដី Stamford Bridge នៅរដូវក្តៅខាងមុខនេះ។

Chelsea launch £80MILLION bid for Man Utd target Jadon Sancho with Thomas  Tuchel huge admirer of Borussia Dortmund star

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះត្រូវគេជឿជាក់យ៉ាងមុតមាំថានឹងវិលត្រលប់មកលេងនៅទឹកដីអង់គ្លេសសារជាថ្មីនៅរដូវកាលក្រោយនេះ ខណៈក្លឹបតោខៀវកំពុងតែត្រៀមទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីប្រជែងជាមួយនឹងក្លឹបបិសាចក្រហមក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ។ Sancho គឺខិតជិតនឹងចូលរួមជាមួយនឹងក្រុមរបស់លោក Solskjaer ទៅហើយកាលពីដើមរដូវកាលកន្លងទៅ ប៉ុន្តែដោយសារតែក្លឹប Dortmund ទាមទារតម្លៃខ្លួនកីឡាកររូបនេះថ្លៃពេកទើបក្លឹប Man Utd មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំយក Sancho ទៅកាន់ទឹកដី Old Trafford ខណៈដែលក្លឹបក៏កំពុងជួបប្រទះបញ្ហាវិបត្តិហិរញ្ញវត្ថុដោយសារជំងឺកូវីត-១៩ផងដែរ។

Jadon Sancho to Chelsea: Blues 'ready to launch' £80m offer for Borussia  Dortmund star | Daily Mail Online

បើយោងទៅតាមសារព័ត៍មាន The Sun កាលពីពេលថ្មីៗបានអោយដឹងថាគ្រូបង្វឹកក្លឹប Chelsea លោក Thomas Tuchel ពិតជាចាប់អារម្មណ៍នឹងទម្រង់លេងរបស់ Jadon Sancho ជាខ្លាំង ហើយរូបលោកបានស្នើរទៅក្លឹប Chelsea អោយរៀបចំសំណើរទៅអោយក្លឹប Dortmund ក្នុងការនាំយកខ្សែប្រយុទ្ធស្លាបរូបនេះមកកាន់ទឹកដី Stamford Bridge នៅទីផ្សារខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole