បរទេស៖ ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានរងរបួសសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ជាមួយ​នឹងគូប្រជែងកំពូលតារាងទាំងបួននិងជាក្រុមដែលបានផ្តួលពួកគេកាលពីថ្ងៃសៅរ៏ដើម្បីលើកពាន FA Cup គឺ​កញ្ជ្រោងខៀវ Leicester City។ការប្រកួតសប្តាហ៏ទី៣៧កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះមានឪកាស រក​បាន​ជ័យ​ជំនះ​លើក្រុមភ្ញៀវក្នុងលទ្ធផល២ទល់និង១ដើម្បីជាការស្តារមុខមាត់ឡើងវិញក្រោយបរាជ័យកាលពីសប្តាហ៏មុន។

N'Golo Kante injury: Huge scare for Chelsea FC ahead of Champions League  Final | Evening Standard

ខ្សែបម្រើវ័យ ៣០ ឆ្នាំរូបនេះត្រូវបានប្តូរចេញដោយមិត្តរួមក្រុម Mateo Kovacic កន្លះម៉ោងមុនបញ្ចប់ការប្រកួតនៅទឹកដី Stamford Bridge ខណៈដែលរូបគេ ត្រូវបានមើលឃើញថាបានដើរចេញពីទីលានប្រកួតនិងបាននិយាយពាក្យ​យ៉ាងខ្លីជា​មួយ​​គ្រូបង្វឹកលោក Thomas Tuchel មុនពេលធ្វើដំណើរចូលទៅបន្ទប់ផ្លាស់សំលៀកបំពាក់ដើម្បីពិនិត្យនិងព្យាបាល​របួស​សរសៃពួរ។

Chelsea and France left sweating on Kante after early Premier League exit  against Leicester - Opera News

កីឡាករអន្តរជាតិបារាំងរូបនេះ​មិនបាន​រ​ងនូវការឈឺចាប់លើផ្នែកមុខរបួសគួរឱ្យកត់សម្គាល់នោះទេខណៈដែល Chelsea សង្ឃឹមថាបញ្ហានេះនិងមិនមានអ្វីធ្ងន់ធ្ងរមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ  Champions League ជាមួយ Man. City នៅថ្ងៃទី ២៩ ខែឧសភាខាងមុខនេះផងដែរ។ Chelsea ក៏ត្រូវមានការប្រកួតដ៏សំខាន់មួយទៀតជាមួយ Aston Villa នៅថ្ងៃ​អាទិត្យទី២៣និងជាថ្ងៃចុងក្រោយនៃការប្រកួតបិទ​បញ្ចប់​រដូវកាលក្របខ័ណ្ឌ Premier League ។យ៉ាងណាមិញក្រុម លោកTuchel និងត្រូវតែប្រាកដថាឈ្នះ​ជាដាច់ខាតដើម្បី កំណត់​ថាពួក​គេបញ្ចប់រដូវកាលក្នុង​ចំណាត់​​ថ្នាក់លីកកំពូល ទាំង បួនរឺយ៉ាងណានោះ៕

 

ប្រភពព័ត៍មាន​៖ Sportsmole