បរទេស៖ Liverpool បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤លើតារាងក្របខ័ណ្ឌ Premier League ជាលើកទី១ បើគិតចាប់តាំងពីខែកុម្ភៈ ក្រោយពីបានយកឈ្នះ ៣-០ លើក្រុម Burnley ខណៈដែលក្រុមរបស់លោក Jurgen Klopp នៅតែស្ថិតលើផ្លូវក្នុងការស្រោចស្រង់កៅអីមួយក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
កីឡាករ Roberto Firmino និង Nathaniel Phillips បានស៊ុតបាល់បញ្ចូលទីដូចគ្នានៅតង់នីមួយៗ នៅមុនពេល Alex Oxlade-Chamberlain បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី នៅរយៈពេល២នាទីចុងក្រោយ ខណៈដែលក្រុម Liverpool បានឈរពីលើក្រុម Leicester ក្នុងចំណាត់ថ្នាក់លេខ៤ ដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។ ការដណ្តើមជ័យជម្នះលើទឹកដីខ្លួនឯងពេលប្រកួតជាមួយនឹងក្រុម Crystal Palace នៅថ្ងៃអាទិត្យ ពីមុខអ្នកគាំទ្រចដ៏ច្រើនបំផុត នាកីឡដ្ឋាន Anfield បើគិតចាប់តាំងពីពួកគេបានបញ្ចប់ការរង់ចាំរយៈពេល៣០ឆ្នាំ ដើម្បីក្លាយជាម្ចាស់ជើងឯកអង់គ្លេស កាលពីរដូវកាលមុន នឹងធ្វើឲ្យក្រុម Liverpool មានក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមបានលេខ៤»។
លោក Klopp បានឲ្យដឹងថា៖ «ពេលនេះ យើងនឹងទទួលស្វាគមន៍អ្នកគាំទ្រ១០០០០នាក់ នៅកីឡដ្ឋាន Anfield ហេតុនេះ ខ្ញុំពិតជាអន្ទះសារចង់ឃើញណាស់។ នេះគឺជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងត្រូវតែឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ហើយយើងធ្វើបាន។ មិនទាន់មានការកាត់សេចក្តីនៅឡើយទេ ប៉ុន្តែ យើងធ្វើឲ្យយើងស្ថិតក្នុងទីតាំងល្អ ហើយយើងត្រូវទៅវគ្គផ្តាច់ព្រ័ត្រ។ យើងជាអ្វីដែលយើងត្រូវការ»៕
ប្រភពព័ត៌មាន៖ Channel News Asia