បរទេស៖ វីរបុរសក្រុមបិសាចក្រហម Man. United លោក Gary Neville ជឿជាក់ថា Marcus Rashford អាចនឹងត្រូវដាក់​អោយអង្គុយ​ជាកីឡា​ករបម្រុងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ជាមួយក្រុម Villarreal  នៅថ្ងៃទី ២៦ ឧសភា ២០២១​ខាង​មុខនេះ។​ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ២១ គ្រាប់គ្រប់ក្របខ​ណ្ឌ​ប្រកួត នៅរដូវកាលនេះ​ក្នុងនោះ​រក​បាន ៨ គ្រាប់ក្នុងយុទ្ធនាការពានរង្វាន់ទ្វីបអឺរ៉ុបផងដែរ ។ ទោះយ៉ាងណាប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​​នេះដោយ Rashford រកបាន​៣ គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការបង្ហាញខ្លួន ១៧ លើក ចុងក្រោយសម្រាប់Man.Utd ស្រប​ពេល​ដែលPaul Pogba បានដើរ​តួ​នាទីជំនួស Rashford នៅ​តំបន់​បម្រើប្រយុទ្ធស្លាបផ្នែកខាងឆ្វេងនេះ។

Man Utd news: Gary Neville fears Marcus Rashford will be dropped for Europa  League final | Metro News

រីឯ Rashford ត្រូវបានលេងនៅតួនាទីប្រយុទ្ធស្លាបខាងស្តាំទៅវិញ ដែលជាហេតុធ្វើអោយរូបគេមានការ​ពិបាកក្នុងការប្រើ​ប្រាស់​​​ជើងខាងស្តាំ។ផ្ទុយទៅវិញ Mason Greenwoo បានបង្ហាញទម្រង់លេងដ៏ល្អបំផុត​ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ដោយ​រកបាន ៨ គ្រាប់ក្នុង​ការបង្ហាញខ្លួន ១៣ ប្រកួតចុងក្រោយ ។

Marcus Rashford could be dropped for Europa League final, warns Gary  Neville - Flipboard

Neville បានបញ្ជាក់ប្រាប់សារពត៌មានក្រោយបញ្ចប់ការប្រកួតជាមួយFulham យ៉ាងដូច្នេះថាៈ ខ្ញុំនៅតែមានចំងល់និងមានអារម្មណ៏ខ្វល់ ខ្វាយថា Rashford អាចនិងត្រូវដកចេញហើយដាក់ Pogba បន្តលេងតួនាទីដដែលសម្រាប់វគ្គផ្តាច់ព្រ័ត្រEuropa League​។ហើយGreenwoodនិងចូលមក​លេងនៅតួនាទីរបស់Rashfordវិញ រីឯ Cavani នឹងលេងនៅប្រយុទ្ធជួរមុខដោយមានការ​គាំទ្រពីខ្សែបម្រើទាំង ៣ ។សម្រាប់ខ្សែការពារAxel Tuanzebe នឹងត្រៀមចូលលេងជំនួសតំណែងរបស់ប្រធានក្រុមHarry Maguire​ប្រសិនជារូប​គេមិនអាចជាសះស្បើយ ទាន់ពេលវេលានោះ៕

 

ប្រភពព័ត៍មាន៖ Metro