បរទេស៖ ខ្សែ​ប្រយុទ្ធ Harry Kane របស់ក្លិប Tottenham បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា រូប​គេ​​ត្រៀម​ខ្លួន​រួច​រាល់​ក្នុងការ​ចាក​ចេញពីក្លិប​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ Premier League និង​បានប​ញ្ជាក់​ថា រូប​គេ​នឹង​គ្រប់គ្រង​លើ​អនា​គត​​របស់​ខ្លួន​ឯង​។ Kane ត្រូវ​បានព័ត៌​មាន​ចេញផ្សាយ​ថា បាន​ប្រាប់​ក្លិប Spurs ថា រូប​គេ​ចង់​ឲ្យ​ក្លិប​លក់​រូប​គេ​ចេញ នៅ​ពេល​បញ្ចប់​​រដូវ​កាល​នេះ ក្រោយពី​បាន​ជួប​កា​ខក​ចិត្ត​ចំពោះ​ការ​ខ្វះការ​អភិវឌ្ឍ ក្នុងក្លិប​មានមូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ភាគ​ខាង​ជើង​មួយនេះ​​។

Manchester United handed massive Harry Kane transfer boost

ប្រធានក្រុមនៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ ដែល​ឈាន​ចូល​វ័យ​២៨ឆ្នាំ​នៅ​​ខែកក្កដា នៅ​ជាប់​កិច្ច​សន្យា​រយៈពេល​៣​ឆ្នាំ​ទៀត ក្នុងកិច្ច​សន្យា​របស់​គេ ហើយ Spurs បាន​រក្សា​ជំហរ​របស់ខ្លួន​ថា កីឡាករ​រូប​នេះ​មិនមែន​សម្រាប់​លក់​ឡើយ ដែលមានន័យ​ថា អាច​នឹង​មានការ​ប្រឈមមុខ​ដាក់គ្នា​។ ក្លិប Manchester City, Manchester United និង Chelsea សុទ្ធសឹង​ត្រូវ​បាន​ទាក់ទង​ជាមួយនឹង​ការ​ផ្ទេរ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់​ក្រប​ខ័ណ្ឌ Premier League មួយនេះ​​។ Kane បាន​និយាយ​ថា រូប​គេ​ចង់​បាន​កិច្ច​សន្ទនា​មួយ​ជាមួយនឹងប្រធាន​ក្លិប​លោក Daniel Levy អំពីអនា​គត​របស់​គេ​។

Barcelona among four teams interested in Tottenham's Harry Kane - report -  Barca Blaugranes

Kane បាន​ប្រាប់​​ប៉ុស្តិ៍ The Overlap របស់​លោក Gary Neville ថា៖ «ខ្ញុំ​គិត​ថា គួរ​តែ​មាន​កិច្ច​សន្ទ​នា​រមួយ​ជាមួយនឹងក្លិបនេះ​​។ ខ្ញុំ​ចង់​លេង​ក្នុងការ​ប្រកួត​ធំ​ៗ​បំផុត និង​ដំណាក់​កាល​ដ៏​ធំបំផុត​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia