បរទេស៖  Robert Lewandowski តែងតែមានបំណងចង់លេងនៅ លីគកំពូលទ្វីបអ៊ឺរ៉ុបផ្សេងមួយផ្សេងទៀត ប៉ុន្តែរូបគេបានបដិសេធ​ឪកាស​ផ្លា​ស់​ទៅចូលរួមជាមួយក្លឹប PSG នៅលីកកំពូលបារាំង។ គេហទំព័រ Bild បានចុះផ្សាយថា ស្របពេលមានក្លឹបធំ ៗ ជា​ច្រើន​នៅទូទាំងទ្វីបអឺរ៉ុបចាប់អារម្មណ៏ចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះមករួមក្រុមពួកគេរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផ្ទុយ​ទៅវិញ​កីឡា​ករវ័យ៣២ឆ្នាំរូបនេះបានបង្ហាញពីគោលដៅចង់ទៅលេងនៅលីកកំពូលអេស្បាញនិងអង់គ្លេសទាំងពីរនេះ​ច្រើន​ជាង។

Mercato | Mercato – PSG: This great indication in the Lewandowski file!

ទោះយ៉ាងណាកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិប៉ូឡូញរូបនេះនៅមានកិច្ចសន្យាជាមួយក្លឹប​រហូតដល់ឆ្នាំ២០២៣ខណៈម្ចាស់ជើងឯកអាឡឺម៉ង់នៅឡើយទេមិនទាន់បើកការបន្ត​កិច្ចសន្យាថ្មីជាមួយ​រូបគេនៅ​ឡើយដែរ។

Chelsea appear to pull out of race to sign Harry Kane as they 'make  contact' with Robert Lewandowski with Thomas Tuchel 'running out of  patience' with Timo Werner

ក្រុមម្ចាស់ជើងឯកអាឡឺម៉ង់បានចេញមកបញ្ចប់លើពាក្យចចាមអារ៉ាមពីការត្រៀមចាកចេញរបស់ Lewandowski ហើយ លោក Karl-Heinz Rummenigge នាយកប្រតិបត្តិក្លឹបបានប្រាប់គេហទំព័រBild ទាក់ទងបញ្ហានេះផងដែរថាៈ វាច្បាស់ ណាស់ថាគាត់និងបន្តស្នាក់នៅកីឡាដ្ឋាន Allianz Arena ។ យ៉ាងណាមិញគ្មាននរណាចង់លក់កីឡាករម្នាក់ដែលរកបាន ៤០ គ្រាប់នៅBundesligaក្នុងមួយរដូវកាលចេញនោះទេ៕

 

ប្រភពព័ត៍មាន៖ Besoccer