បរទេស៖ អតីតគ្រូបង្វឹក Chelsea លោក Frank Lampard បានឆ្លើយតបទៅនិងការរិះគន់ពីសំណាក់អតីតកូនក្រុមគឺខ្សែបម្រើ Jorginho ដែលបានធ្វើអត្ថាធិប្បាយថាអ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស​រូបនេះមិនបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់​ដើម្បីទទួលការងារជាគ្រូបង្វឹកក្លឹបនាពេលកន្លងមកនោះទេ។

Frank Lampard hits back at Jorginho's claim he wasn't ready to manage  Chelsea | Metro News

វីរបុរសរូបនេះត្រូវបានក្លឹបបញ្ចប់តួនាទីនៅទឹកដី  Stamford Bridge កាលពីចុង​ខែមករានិងប្តូរចូលជំនួសវិញដោយ​លោក Thomas Tuchel ស្របពេលគ្រូបង្វឹកអាឡឺម៉ង់រូបនេះ បាន​ដឹកនាំ​ក្រុម​ឈាន​ទៅបញ្ចប់រដូវកាលក្នុងតំណែងTop-៤ ហើយត្រៀមឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ Champions League​ផងដែរ។

Transfer news and rumours LIVE: Palace in advanced talks with Lampard |  Goal.com

ថ្លែងប្រាប់គេហទំព័រ  The Telegraph លោក Lampard​បានឆ្លើយតបលើបញ្ហានេះថា «វាជាការពិតក្នុងនាមជាអ្នក​ចាត់​ការម្នាក់នៅពេលដែលយើងចាកចេញពីក្លឹប ហើយកីឡាករដែលមិនបានចូលលេងច្រើននិងទៀងទាត់ពួកគេនិង​ចាប់ផ្តើម​វិនិច្ឆ័យ​លើការងាររបស់យើងជាគ្រូបង្វឹក ដោយ ធ្វើការរៀបរាប់យ៉ាងដូច្នេះ»។ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសលោក Lampard បច្ចុប្បន្នត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថា មានទំនាក់​ទំនងចង់បានពីក្លឹប Crystal Palace ខណៈដែល Roy Hodgson បានបញ្ជាក់ថាគាត់នឹងចាកចេញពី Selhurst Park នៅចុងបញ្ចប់នៃរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole