បរទេស៖ Dortmund និង Tottenham មានចំណាប់អារម្មណ៏ចង់ប្រជែងគ្នាចុះហត្ថលេខានាំយកបានអ្នកចាំទី Dean Henderson ពីក្រុម Man United នៅរដូវក្តៅនេះយោងគេហទំព័រ Sky Sports News បានចូហផ្សាយ។

Henderson should start at the Euros, says ex-England 'keeper - Football365

អ្នកចាំទីអន្តរជាតិអង់គ្លេសរូប​នេះបាន​បង្ហាញ​សមត្ថ​ភាពជាកីឡាករដៃទី១សម្រាប់ក្លឹបក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ បើទោះបីជា២ប្រកួតចុងក្រោយស្មើជាមួយ Fulham ក្រោយ​ចាញ់ Liverpool កាលពីសប្តាហ៏មុននៅក្របខណ្ឌ Premier League យ៉ាង​ណាក្តី។ ក៏ព្រោះតែក្លឹបទាំងពីរ ខាង លើ​យល់ឃើញថា​កីឡាករ​វ័យ២៤ឆ្នាំ​រូបនេះនៅឡើយមិនទាន់ធានាបានថារដូវកាលថ្មីខ្លួននិងអាចជាប់ជម្រើស ដំបូង ដូចពេលនេះរឺយ៉ាង​ណានោះ​ផង​ដែរ។

De Gea Vs Henderson - The Numbers - Goalkeepers Anonymous

រីឯអ្នកចាំទីចាស់វស្សា David de Gea និងត្រូវគ្រូបង្វឹកលោកSolskjaerដាក់អោយបង្ហាញខ្លួន​សម្រាប់​វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Europa League នៅ​សប្តាហ៍​ក្រោយ​ទល់នឹង Villarreal ​ក្លឹប Man Unitedក៏ មិនរំពឹងថា Henderson និង De Gea ទាំងពីរនឹងអាចបន្តស្នាក់នៅជាមួយក្លឹបនៅអាណត្តិក្រោយនោះបន្តទៀតរឺយ៉ាងណានោះទេ?។ Henderson បានជួយសង្គ្រោះមិនអោយគូបដិបក្សស៊ុតបញ្ចូលទីបានដល់ទៅ១៣ដង ក្នុងចំណោមការប្រកួតសរុប ២៥ ដង​នៅគ្រប់ក្របខណ្ឌប្រកួតនារដូវកាលនេះស្របពេលកិច្ចព្រមព្រៀងខ្លួនមានជាមួយក្លឹបដល់សុពលភាពរហូត​ដល់ឆ្នាំ ២០២៥៕

 

ប្រភពព័ត៍មាន៖ Sportsmole