បរទេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានទាក់ទងជាមួយអតីតមិត្តរួមក្រុមរបស់ខ្លួនកីឡាករ Cristiano Ronaldo ជុំវិញលទ្ធភាពនៃការវិលត្រឡប់មកកាន់ទឹកដី Old Trafford ក្នុងរដូវកាលដោះដូរនារដូវក្តៅខាងមុខនេះ។

Cristiano Ronaldo's biggest goalscoring influence at Man United is no  surprise | SportsJOE.ie

Ronaldo បានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុម Juventus នៅរដូវកាល ២០២០-២១ នេះដោយអាចរកបាន ៣៦គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤ លើកនៅគ្រប់ការប្រកួតទាំងអស់។ Juventus បានខកខានឱកាសការពារតំណែងជើងឯកលីគកំពូលអុីតាលី Serie A ទៅអោយក្លឹប Inter Milan ខណៈពួកគេបច្ចុប្បន្នកំពុងតែប្រឈមនឹងការបាត់ឱកាសលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយផងដែរ ដោយពួកគេកំពុងតែស្ថិតចំណាត់លេខ៥នៃតារាង Serie A ខណៈសល់តែ១ប្រកួតទៀតប៉ុណ្ណោះ។

Ole Gunnar Solskjaer 'in touch' with Cristiano Ronaldo as Man Utd monitor  transfer situation – News 24-7 Live

បើយោងតាមសារព័ត៌មាន The Athletic បានអោយដឹងថាអ្នកចាត់ការរបស់ក្លឹប Man United លោក Solskjaer បានបើកចំហរក្នុងការនាំ Cristiano Ronaldo ត្រឡប់ទៅទឹកដី Old Trafford ជាថ្មី ខណៈដែលពួកគេទាំងពីរនាក់កំពុងធ្វើទាក់ទងគ្នា។ របាយការណ៍ក៏បានអះអាងផងដែរថាភ្នាក់ងារដែលមានទំនាក់ទំនងជាមួយប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះមានយល់បល់ថា Ronaldo នឹងចេញពី Juventus នៅអំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole