បរទេស៖​ គ្រូបង្វឹកហង្សក្រហមLiverpool លោក  Jurgen Klopp បាននិយាយថាក្រុម Man. City នឹងមិន​អាចឈ្នះពាន Premier Leagueនៅរដូវកាលនេះបានទេ ប្រសិនកីឡាករសំខាន់មួយចំនួនបានជួប​បញ្ហា​របួសជាច្រើននោះ​។គួរបញ្ចា​ក់ថា​Liverpool​មិនអាចការពារតំណែងជើងឯកPremier League រដូវកាលនេះបានទេស្របពេលខ្សែ​ការពារកណ្តាលដ៏មានឥទ្ធិពល Virgil van Dijk បានរងរបួសសរសៃពួរជើង និង Joe Gomez ជួបបញ្ហារបួសជង្គង់ និងខកខានមិនបានចូល​លេង​ជួយ​ក្រុមជា​ច្រើន​សប្តាហ៏បំផុតនៅរដូវកាលនេះបានទេ។

Liverpool Boss Jurgen Klopp: Pep Guardiola and I Have 'Respectful  Relationship' | Bleacher Report | Latest News, Videos and Highlights

ក្រៅពីកីឡាករសំខាន់ខាងលើនេះ ខ្សែការពារ Joel Matip ខ្សែបម្រើខ្សែបម្រើ Fabinho និងប្រធានក្រុម Jordan Henderson ព្រមទាំងខ្សែប្រយុទ្ធចំណូលថ្មី Diogo Jota ក៏ស្ថិតក្នុងចំនោមកីឡាករដែលខកខានជួយក្រុម​ដោយ​ពួក​គេ​បាន​ជួបបញ្ហារបួសដូចគ្នាប៉ុន្តែមិនយូរដូចជាVan Dijk និង  Matipនោះទេ។

Jurgen Klopp claims City would not have won title faced with Liverpool  injuries – Gr Bpositivenow

ថ្វីត្បិតតែឈរនៅលើកំពូលតារាងក្នុងឱកាសបុណ្យណូអែលតែ ផលប៉ះពាល់នៃការរងរបួសនៅទីបំផុតបានរុញ​ច្រានពួកគេ​អោយឃ្លាតកាន់តែឆ្ងាយពីTop-៤។ ប៉ុន្តែជ័យជំនះ ៧ ដងក្នុង ៩ ប្រកួតចុងក្រោយបាននាំអោយពួកគេបាន​ឡើង​មកឈរ​នៅតំណែងTop-៤ជាបណ្តោះអាសន្នខណៈឪកាសមានសិទ្ធិឡើងទៅលេងនៅក្របខណ្ឌ Champions League ។ ប្រសិន​ពួក​គេអាចផ្តួលក្រុមភ្ញៀវស្ទាំងខៀវ Crystal Crystal នាពេលបិទបញ្ចប់រដូវកាលនាថ្ងៃអាទិត្យនេះ៕

 

ប្រភពព័ត៍មាន៖ BBC