បរទេស៖​ ខ្សែប្រយុទ្ធឆ្នើម Luis Suarez បាននិយាយថាខ្លួនមានអំណរអរគុណជាអនេកប្បការចំពោះក្លឹប Atletico Madrid ដែលបានជឿជាក់លើរូបលោក ។ ការលើកឡើងរបស់កីឡាករអន្តរជាតិអ៊ុយរូហ្គាយរូបនេះ ក្រោយពីរូបគេស៊ុតបញ្ចូលទីវាយ​បកគ្រាប់បាល់ទី២ ធ្វើអោយក្រុមមានមូលដ្ឋាននៅទីក្រុងរាជធានីអេស្បាញបានឈ្នះពានរង្វាន់ La Liga សម្រាប់រដូវកាល ២០២០-២០២១នេះនិងជាលើកទី១១ក្នុងប្រវត្តិសាស្រ្តក្លឹបក្រោយផ្តួលក្រុមម្ចាស់ផ្ទះValladolid  ២ទល់និង១ ។

Ratings: Atlético clinch LaLiga with another comeback win - Into the Calderon

Suarez  ក៏បានសម្តែងអារម្មណ៏រំជួលចិត្តដល់ស្រក់ទឹកភ្នែក ក្រោយបញ្ចប់ការប្រកួតនេះ។  អតីតកីឡាករហង្សក្រហម Liverpoolត្រូវបានគ្រូបង្វឹកBarcelonaលោក Ronald Koeman ប្រាប់ថារូបគេមិនស្ថិតនៅក្នុងផែនការ ប្រើប្រាស់របស់ ​រូបលោកទេ។ប៉ុន្តែទីបំផុតទោះមានវ័យ៣៤ឆ្នាំ Suarezនៅតែបង្ហាញទម្រង់លេងបានល្អ ក្រោយរកបាន ២១ គ្រាប់នៅ La LigaនិងAssist ៣​គ្រាប់។

Atletico Madrid champions as Luis Suarez seals dramatic comeback victory at Real Valladolid - Eurosport

ការប្រកួតនៅសប្តាហ៏ទី៣៨និងជាការប្រកួតបិទរដូវកាលនេះកាលពីយប់ថ្ងៃសៅរ៏ ក្រុមលោក Diego Simeone បានខិតខំប្រឹងប្រែងព្យាយាម បន្ទាប់ពីកីឡាករ Oscar Plano របស់ក្រុម Real Valladolid មានឪកាសរកបានគ្រាប់បាល់ នាំមុខមុននៅនាទីទី១៨ តង់ទិ១។ យ៉ាងណាមិញចូលដល់តង់ទី២ គ្រាប់បាល់របស់ខ្សែប្រយុត្ធអន្តរជាតិអាហ្សង់ទីន Angel Correa ក្រោយការបញ្ចូនរបស់Yanick Carrascoនិងការខិតខំប្រឹងប្រែងរបស់ Suarez  បានធ្វើអោយពួកគេសម្រេច បានឪកាស ជ័យជំនះ និងជាការឈ្នះពានLa Liga ដ៏សំខាន់។ថ្វីត្បិតតែ Real Madrid រកបាន ២ គ្រាប់ផ្តួល Villarrealក្នុងលទ្ធផល ២ទល់និង១ ប៉ុន្តែពួកគេបានត្រឹម តាមមពីក្រោយ  Atletico.Madrid ២ពិន្ទុប៉ុណ្ណោះ៕

ប្រភពព័ត៍មាន៖ BBC