បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski របស់ក្រុម Bayern Munich បានស៊ុតបញ្ចូលទីគ្រាប់បាល់នៅនាទី ចុងក្រោយ​នៃរដូវកាលនេះក្នុងការប្រកួតបិទរដូវកាលសប្តាហ៏ទី៣៤ដោយការផ្តួលក្រុមភ្ញៀវ Augsburg  ក្នុងលទ្ធផល៥ទល់និង២ សម្រាប់ការប្រកួតកាល់ពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ។

Bundesliga news - Opinion: Robert Lewandowski is a living legend we don't appreciate enough - Eurosport

លទ្ធផលនេះវាជាការបំបែកកំណត់ត្រា ៤៩ ឆ្នាំនៃគ្រាប់បាល់បញ្ចូលទីនៅក្របខណ្ឌលីកកំពូលអាឡឺំម៉ង់Bundesliga របស់ វីរបុរសក្លឹបលោក Gerd Muller ដែលធ្លាប់បង្កើតកំនត់ត្រាស៊ុតបញ្ចូលទី៤០គ្រាប់ក្នុង១រដូវកាលកន្លងមក។ សម្រាប់ គ្រាប់បាល់ទី ៤១ របស់គាត់នៅរដូវកាលនេះមានន័យថាខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញរូបនេះរកបានគ្រាប់បាល់ ស៊ុត បញ្ចូលទី ៥៣ គ្រាប់ក្នុង ៤៦ ប្រកួតសម្រាប់ក្លឹបនិងជម្រើសជាតិមុនព្រឹត្តការណ៏ប្រកួតយូរ៉ូឆ្នាំ ២០២០ដែលនិងចាប់ផ្តើម​ធ្វើ​កា​រ​ប្រកួត នៅខែមិថុនាខាងមុខនេះផងដែរ។

Robert Lewandowski Breaks 49-year-old Bundesliga Record ▷ Nigeria news | Legit.ng

 

ក្លឹប Bayern Munich  ដែលបានបញ្ចប់ការឈ្នះពានរង្វាន់ Bundesliga ជាលើកទី ៩ ជាប់ៗគ្នារបស់ពួកគេនោះបានធ្វើពីធិ លា​អ្នក​ចាត់ការរបស់ពួកគេគឺលោកHansi Flick និងកីឡាករឆ្នើមមួយចំនួនមានដូចជា​David Alabaដែលនឹងចាក​ចេញទៅ​ចូល​រួមជាមួយReal Madridនៅរដូវក្តៅនេះ។សម្រាប់លោក Hansi Flick ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅខែវិច្ឆិកាឆ្នាំ ២០១៩ និងបានជួយក្លឹបឈ្នះChampions League និងក្របខណ្ឌ Bundesliga ២ ដង ពានរង្វាន់ German, Uefa Super Cup និង Club World Cup៕

ប្រភពព័ត៍មាន៖ BBC