បរទេស៖ខ្សែប្រយុទ្ធឆ្នើមរបស់ Manchester United កីឡាករ Marcus Rashford បានបង្ហើបអោយដឹងថារូបគេចង់ចូលរួមជាមួយនឹងក្លឹប Real Madrid និង Barcelona នៅថ្ងៃអនាគត។

Marcus Rashford: Man Utd forward becomes youngest person to top Sunday  Times Giving List | Football News | Sky Sports

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះមានអាជីពយ៉ាងល្អនៅទឹកដី Old Trafford ដោយគិតដល់ទល់ពេលនេះរូបគេបានបង្ហាញខ្លួនអោយក្លឹប Manchester United ចំនួន២៧០ដងហើយ ដោយអាចរកបាន៨៨គ្រាប់ និង៥៦ Assists បើគិតចាប់តាំងពីឆ្នាំ២០១៥មក។ កុងត្រាបច្ចុប្បន្នរបស់ Marcus Rashford នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៣ជាមួយនឹងលក្ខខណ្ឌបន្ត១ឆ្នាំទៀត។

Manchester United Forward Marcus Rashford Had a Tough Childhood - Latest  Sports News in Ghana & Sports News Around the World

Marcus Rashford បាននិយាយប្រាប់សារព័ត៍មាន The Guardian ថា «ខ្ញុំនឹងមិននិយាយថាទេ (ការទៅលេងនៅក្រៅប្រទេស)។ ខ្ញុំគឺជាអ្នកគាំទ្រម្នាក់របស់ក្លឹប Barcelona និង Real Madrid ពីព្រោះពួកគេតែងតែមានកីឡាករកំពូលៗ និងលេងបាល់យ៉ាងគួរអោយចាប់អារម្មណ៍។ អ្នករាល់គ្នាគឺមើលក្លឹប Barcelona និង Real Madrid»៕

 

ប្រភពព័ត៍មាន៖ Sportsmole