បរទេស៖ បិសាចក្រហម Man Utd បានក្លាយជាក្រុមដំបូងបង្អស់ដោយបង្កើតកំនត់ត្រាតាមស្មើក្លឹបកាំភ្លើងធំ Arsenal ក្រោយ​បញ្ចប់រដូវកាល Premier League មិនស្គាល់ចាញ់សោះសម្រាប់ការប្រកួតក្រៅទឹកដីពេលផ្តួលម្ចាស់ផ្ទះ Wolves ២ទល់និង១ ទល់និងក្រុមកាលពីថ្ងៃអាទិត្យ។ ក្រុមលោក Ole gunnar Solskjaer បានទទួលចំណាត់ថ្នាក់ជើងឯករង Premier League ក្រោយបញ្ចប់រដូវកាល២០២០-២០២១ បន្ទាប់ពី​ Man City។

Manchester United player ratings vs Wolves: Donny van de Beek and Anthony Elanga excellent - Tyrone Marshall - Manchester Evening News

កីឡាករយុវជន Anthony Elanga បានស៊ុតបាល់បញ្ចូលទី​គ្រាប់​បាល់លើកដំបូងសម្រាប់Man.Utdក្រោយ​បង្ហាញខ្លួន​ឈុតធំក្នុងការប្រកួតនៅកីឡាដ្ឋាន Molineux ប៉ុន្តែការរកគ្រាប់បាល់​តាមស្មើរបស់ Nelson Semedo បានស្តារ​មុខមាត់ក្រុមម្ចាស់ផ្ទះ មុនពេលខ្សែបម្រើស្លាបចាស់វស្សា Juan Mata បន្ថែម​គ្រាប់​បាល់ទី២នាំមុខដោយការទាត់​បាល់​ពិន័យ១១ម៉ែត្រនិងជាគ្រាប់បាល់ជ័យជំនះផងដែរ។

Wolverhampton Wanderers 1-2 Manchester United: Anthony Elanga scores first goal as United end with a win - The Busby Babe

Arsenal គឺជាក្លឹបដែលធ្លាប់បង្កើតកំនត់ត្រានៅ ក្របខ័ណ្ឌ Premier League ដោយបាន​បញ្ចប់រដូវកាល​មិនដែល​ចាញ់​ក្រៅផ្ទះដល់ទៅ២លើកពោលគឺនៅរដូវកាល ២០០១-២០០២ និងរដូវកាល ២០០៣/២០០៤ របស់​ពួកគេសម័យកាល ដែលលោកArsene Wengerដឹកនាំក្រុម។៕

ប្រភពព័ត៍មាន៖ Metro