បរទេស៖ ទីបំផុត Juventus បានដណ្តើមកៅអីទៅលេងនៅក្របខណ្ឌ  Champions League នារដូវកាលក្រោយ​ជាមួយ​នឹង​​​ជ័យជម្នះចុងក្រោយនៅថ្ងៃបិទបញ្ចប់រដូវកាលក្រោយផ្តួល Bologna ៤ទល់និង១កាលពីយប់ថ្ងៃអាទិត្យ។  ក្រុមដែលដឹកនាំដោយលោក Andrea PirloគឺJuventus ឈរនៅចំណាត់ថ្នាកទី៥ ប៉ុន្តែក្លឹបបានទាញយក ផលប្រយោជន៍ពីលទ្ធផលស្មើគ្នា ១ទល់និង១ របស់ Napoli ជាមួយ Verona ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤នេះ ហើយរុញអោយក្រុមលោកGennaro Guttosoធ្លាក់ទៅលេខ៥វិញ ។

Juventus 4 - Bologna 1: Initial reaction and random observations - Black & White & Read All Over

ការប្រកួតដណ្តើមតំណែងTop៤មួយទៀតគឺ AC Milan បានផ្តួលក្រុមAtalanta ដើម្បីបញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ ២ដើម្បី កក់កៅអីក្នុងក្របខ័ណ្ឌ Champions League រីឯAtlantaបានធ្លាក់មកលេខរៀងទី៣​វិញ។

Juventus: Pirlo's side qualify for Champions League after Napoli draw with Verona - The Athletic

Juventus ស្ទើរតែខកខានមិនបានលេងនៅក្របខណ្ឌChampion League ជាលើកដំបូងគិតចាប់តាំងពី​រដូវ​កាល២០១១-២០១២ក្រោយឈ្នះជើងឯកអ៊ីតាលីអស់រយៈពេល ៩ ឆ្នាំជាប់ៗគ្នាមុនពេលInter Milan លើកពាន​នៅរដូវកាលនេះ៕

ប្រភពព័ត៍មាន៖ BBC