បរទេស​៖ Lille បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Ligue 1 ជាលើក​ដំបូង​របស់​ខ្លួន បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១១ ខណៈ​ដែលពួក​គេ​បាន​ផ្តួលក្រុម Angers ក្នុងលទ្ធ​ផល ២-១ កាល​ពីថ្ងៃ​អាទិត្យ ដើម្បីក្លាយ​ជាក្រុម​ទី​២ បើ​គិត​ចាប់​តាំ​ង​ពីឆ្នាំ​២០១៣ ដែល​បាន​បំ​បែក​​ការ​គ្រប់គ្រង​របស់ Paris St Germain​។

Triumph of Lille: wins in Angers and is champion of France - Ruetir

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​របស់ Jonathan David និង​គ្រាប់​បាល់​ប៉េណាល់ទី​របស់ Burak Yilmaz បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Christophe Galtier រក​បាន​៨៣ពិន្ទុ ដោយនាំ​មុខ​១ពិន្ទុ​ពី​លើ​ក្រុម​ម្ចាស់​ការ​ពារ​​ជើង​ឯក PSG ដែល​បាន​ឈ្នះ​ពាន​៧​​​ក្នុង​ចំណោម​ពានទាំង​៨​​ចុងក្រោយ និង​បានផ្តួលក្រុម Stade Brest ២-០ នៅ​ថ្ងៃ​ចុងក្រោយ​។ លោក Galtier ដែលអាចនឹង​ចាក​ចេញពីក្លិប​នេះ ក្រោយ​ពី​ដឹកនាំ​បាន​៤រដូវ​កាល ដោយ​សារ​តែ​ការផ្លាស់​ប្តូរ​ប្រធានក្លិប​នៅ​រដូវ​កាលនេះ បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​ថ្ងៃ​ប្រកួត​ដ៏​យូរ​អង្វែង​ និង​តាន​តឹង​។ យើង​បានលេង​ក្រោមសម្ពាធ ហើយ​ការ​ផ្តួល​ក្រុម PSG នៅ​ថ្ងៃ​ចុងក្រោយ គឺ​ពិត​ជា​អស្ចារ្យ​ណាស់​»​។

football / Ligue 1. Lille champion sans trembler

ក្រុម Monaco ដណ្តើម​បានលេខ​៣ ដោយមាន​៧៨ពិន្ទុ ដើម្បី​ឈ្នះ​កៅអី​ក្នុងក្រប​ខ័ណ្ឌ Champions League បើ​ទោះ​បី​ស្មើ​ក្នុងលទ្ធ​ផល ០-០ នៅលើ​ទឹកដីក្រុម RC Lens ក៏ដោយ ខណៈ​ដែល Olympique Lyonnais បាន​ចាញ់​ក្រោម​ស្នា​ដៃក្រុម Nice ៣-២ ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​៤ ដោយមាន​៧៦ពិន្ទុ និង​ត្រូវ​ទៅ​ប្រកួតក្នុងក្រប​ខ័ណ្ឌ Europa League​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia