បរទេស៖ ប្រភពពត៌មានអេស្បាញបានអោយដឹងថា Eden Hazard ចង់ចាកចេញពី Real Madrid នៅរដូវ​ក្តៅនេះ​ដោយ​មាន​បំណងចង់វិលត្រលប់ទៅកាន់អតីតក្រុមតោខៀវ Chelsea របស់ខ្លួនវិញ។

Eden Hazard 'wants to return to Chelsea this summer' » Chelsea News

កីឡាករ​អន្តរជាតិប៊ែលហ្សិក​រូបនេះ​​បានចាកចេញពីក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ទៅកាន់ក្លឹបមានមូលដ្ឋាននៅរាជធានី​ប្រទេស​អេស្បាញក្នុង​កិច្ចព្រមព្រៀងតម្លៃ ១៣០ លានផោនកាលពីរដូវក្តៅឆ្នាំ ២០១៩ ។ ទោះយ៉ាងណាខ្សែបម្រើ-ប្រយុទ្ធ​រូបនេះ​មិន​ទទួល​បានជោគជ័យដូចនៅអង់គ្លេសនោះទេដោយសារតែត្រូវប្រឈម និងញាំញីពីបញ្ហារបួស ។

Eden Hazard out of Real Madrid's La Liga season finale against Villarreal |  Sports News,The Indian Express

កីឡាករវ័យ ៣០ ឆ្នាំរូបនេះក៏ត្រូវបានប្រិយមិត្តគាំទ្រក្រុមអធិរាជសសម្តែងការមិនពេញចិត្តនិងខកបំណង ហើយ​រូប​គេបានធ្វើ​ការ​​សុំទោសផង​ដែរ​​បន្ទាប់​​ពីបានបង្ហាញសកម្មភាពរីករាយសប្បាយជាមួយអតីតមិត្តរួមក្រុម Kurt Zouma និងកីឡាករ Chelsea ដ៏ទៃទៀតក្រោយ​​ការ​ប្រកួតពេល​​ក្លឹបធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រ​កាល​​ពី​ដើម​ខែ​ឧសភានេះ។ គួរបញ្ជាក់ថា Hazard បានចំណាយពេល ៧ រដូវកាលនៅទឹកដី  Stamford Bridge និងជួយក្លឹបឈ្នះជើងឯក Premier League ២ ដងនិង FA Cup ព្រមទាំង Europa League ២ លើក៕

 

ប្រភពព័ត៍មាន៖ Metro