បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Sergio Aguero បានបំបែកកំណត់ត្រាកីឡាករប្រវត្តិសាស្រ្ត Wayne Rooneyរបស់​ក្រុម​Man.Utd ក្នុងនាមកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតនៅក្របខណ្ឌលីកកំពូល​អង់គ្លេសសម្រាប់​ក្លឹប​​តែ​មួយក្នុងអាជីពនាពេលកន្លងមក។

Sergio Aguero breaks Wayne Rooney's record on Manchester City farewell | Football News - Get India Live

គួរបញ្ជាក់ថាកីឡាករអន្តរជាតិអាហ្សង់ទីនដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ក្លឹប  Man City នឹងត្រូវចាក​ចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវ កាលនេះទៅកាន់ក្លឹបយក្សអេស្បាញBarcelonaនៅពេលបញ្ចប់រដូវកាល នេះ។ Aguero  បាន​ស៊ុត​បញ្ចូលទី២គ្រាប់និង​ជាគ្រាប់បាល់សរុបលើកទី ១៨៤ នៅ Premier League នាថ្ងៃចុង ក្រោយនៃការប្រកួតបិទរដូវកាលក្នុងជ័យជម្នះ ៥ទល់និង០ លើក្រុមភ្ញៀវ Everton។

Manchester United on Twitter: "PIC: Wayne Rooney and Sergio Aguero battle for the ball in the Manchester derby. #mufclive http://t.co/M0TwaNAWnm"

មានន័យថាកីឡាករវ័យ៣២ឆ្នាំរូបនេះក្រោយប្តូរចូលក្នុងនាមកីឡាករបម្រុងនៅនាទីទី ៦៥ មានឪកាសរកបាន​គ្រាប់​​បាល់២គ្រាប់យ៉ាងលឿនចន្លោះត្រឹមតែ៥នាទីពោលគឺនៅទី៧១ និង ៧៦ដើម្បីបំបែកកំណត់ត្រារបស់ Rooney ដែលធ្លាប់រក​បាន១៨៣ គ្រាប់អោយក្លឹបMan. Utdនាពេលកន្លងមក៕

ប្រភពព័ត៍មាន៖ Goal