បរទេស៖ Harry Kane បានឈ្នះពានរង្វាន់ស្បែកជើងមាសលើកទី ៣ ក្នុងនាមកិឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតនៅក្របខណ្ឌ Premier League ដោយតាមស្មើវីរបុរសក្លឹបNewcastle លោកAlan Shearer ដែលធ្លាប់ជួយក្លឹបកន្លងមកនិងខិតែកៀកដើម្បីតាមស្មើកំនត់ត្រាវីរបុរសក្រុមកាំភ្លើងធំកីឡាករ Thierry Henryម្នាក់ទៀតផងដែរ។
ខ្សែប្រយុទ្ធឆ្នើមនិងជាប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះរកបាន២៣ គ្រាប់ដើម្បីនាំមុខMohamed Salah របស់ក្រុមLiverpoolដែលរកបាន២២គ្រាប់ សម្រាប់រដូវកាល២០២០-២០២១ ពេលដែលក្រុមភ្ញៀវ Tottenham វាយបកផ្តួលម្ចាស់ផ្ទះLeicester City ក្នុងលទ្ធផល៤ទលើនិង២។លទ្ធផលនេះបានបង្អាក់ក្រុមលោកBrendon Roger អោយខក ខានបញ្ចប់តំណែងTop-៤នាថ្ងៃបិទ បញ្ចប់រដូវកាលកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ តែមានកៅអីទៅលេងនៅក្របខណ្ឌEuropa League។
Kane បានក្លាយជាកីឡាករលេចធ្លោម្នាកដោយរកបានគ្រាប់បាល់មិនតិចជាង ២០ គ្រាប់ទេនៅ Premier Leagueជាលើកទី៥ក្នុងរយៈពេល៧ឆ្នាំចុងក្រោយក្រោយធ្វើបានជាលើកដំបូងនៅរដូវកាល ២០១៧-២០១៨៕
ប្រភពព័ត៍មាន៖ Goal