បរទេស៖ លោក Pep Guardiola ជឿជាក់​ថា ការ​ស្រេក​ឃ្លាន​របស់ក្រុម Manchester City ក្នុងការលើក​ពាន Champions League ជម្នះ​លើ​ការ​គ្មាន​បទពិសោធ​នានា ខណៈ​ដែលពួកគេ​ត្រៀម​​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​​ទី​១ ក្នុង​យុទ្ធនា​ការ​នេះ ដោយ​ត្រូវ​​ប្រកួត​ជាមួយនឹងក្រុម Chelsea នៅ​ថ្ងៃ​សៅរ៍ ចុងសប្តាហ៍​នេះ​។

ការ​បណ្តាក់​ទុន​ក្នុង​ទំហំទឹក​ប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​រយៈពេល​១​ទសវត្សរ៍​ពី​ម្ចាស់​ក្លិបជា​មហាសេដ្ឋី​មកពី Abu Dhabi បាន​ជួយ​ឲ្យ​ក្រុម Man City ឈ្នះ​ពានក្រប​ខ័ណ្ឌ Premier League ៥លើក ក្នុង​នោះ​ពាន​៣បាន​កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola ដែល​បាន​ចូលកាន់​តំណែងកាលពី​៥ឆ្នាំមុន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​រដូវ​កាល​ដែល​ទើប​តែ​បញ្ចប់​នេះ​ផង​ដែរ​។ ប៉ុន្តែ ពានក្រប​ខ័ណ្ឌ Champions League បាន​គេច​ចេញពីក្រុម Man City ហើយ​ក៏​​លោក Guardiola ផង​ដែរ បើ​គិត​ចាប់​តាំងពី​លោក​បាន​ឈ្នះពាន​នេះ​ជាលើក​ចុង​ក្រោយ​ក្នុង​ចំណោម​ពាន​ទាំង​​២លើកក្នុងនាម​ជា​គ្រូបង្វឹកនៅ Barcelona កាលពីឆ្នាំ​២០១១​។

Pep Guardiola names new Manchester City star in captain group

លោ Guardiola បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា៖ «ពេលខ្លះ អ្នក​ត្រូវ​ការ​ពេល​។ រឿង​ដ៏សំខាន់​បំផុត​គឺ​ផ្លូវ​ដែល​យើង​នឹង​ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​។ យើង​នឹង​លេង​ដើម្បី​ឈ្នះ​ការ​ប្រកួតនេះ​​។ ពេលខ្លះ ក្លិប​ជាច្រើន​ត្រូវ​ការ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើន​ដើម្បីឈ្នះ​ពាន​១ ក្លិប​ផ្សេង​ទៀត​​ត្រូវ​តែ​ត្រឹម​តែ​១លើក​ប៉ុណ្ណោះ ដើម្បីក្លាយ​ជា​ម្ចាស់​ជើង​ឯក​។ ជា​ការរំពឹង​ទុក ករណីនេះ ដូច​ក្រុម​យើង​អ៊ី​ចឹង​ដែរ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia