បរទេស៖ កីឡាករអង់គ្លេសរបស់ក្រុម Man. Utd  ៣រូបបានក្លាយជាក្តីសង្ឃឹមថាពួកគេនឹងអាចបញ្ចុះបញ្ចូល មិត្តរួមជាតិ Harry Kane ឱ្យផ្លាស់ទៅកាន់ទឹកដី Old Trafford ក្នុងរដូវកាលដោះដូរនារដូវក្តៅនេះ។Kane បានឈ្នះស្បែកជើង​នៅក្រប​ខ័ណ្ឌ Premier League សម្រាប់យុទ្ធនាការរដូវកាល ២០២០-២០២១ ក្រោយរក​គ្រាប់បាល់ចុង​ក្រោយលើកទី២៣​ពេលជួប Leicester City កាលពីថ្ងៃអាទិត្យត្រូវបានគេរំពឹងថានឹងចាកចេញពីក្លិប Tottenham នាពេលឆាប់ៗខាងមុខនេះ។

Harry Kane claims Spurs could be wise to sell and he will decide own future  | Harry Kane | The Guardian

ក្លឹបរួមទីក្រុងMan.Ctiy និង Man United មានទំនាក់ទំនងជាមួយកីឡាករវ័យ ២៧ ឆ្នាំរូបនេះខណៈ Chelsea, Barcelona និង Real Madrid ក៏ជាក្លឹបដែល កោតសរសើរពីទេពកោសល្យរបសខ្សែប្រយុទ្ធកណ្ដាលរូបនេះផងដែរ។ប្រភពពីគេហទំព័រ  The Sun បានចុះផ្សាយថាមិត្តរួមជាតិអង់គ្លេស Harry Maguire, Luke Shaw និង Marcus Rashford ដែលត្រៀម​បង្ហាញ​ខ្លួនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងយុទ្ធនាការប្រកួត Euro ឆ្នាំ ២០២០នៅខែមិថុនាខាងមុខនេះ  និងក្លាយ​ជាក្តីសង្ឃឹមក្នុងការបញ្ចុះបញ្ចូលប្រធានក្រុមរបស់របស់ពួកគេ ក្នុងការផ្លាស់មកកាន់ទឹកដីOld Trafford ។

Manchester United players need to stop doing what Harry Maguire and Luke  Shaw did - Tyrone Marshall - Manchester Evening News

ទោះយ៉ាងណាក្រុមលោក Ole Gunnar Solskjaer ក៏បានគេរំពឺងថាត្រៀមរៀបចំសំណើរជាទឹកប្រាក់ដ៏ធំមួយសម្រាប់ ប្រធានក្លឹប Tottenham លោក Daniel Levy ដើម្បីដេញថ្លៃKane នៅចន្លោះពី ១៣០ លានទៅ ១៥០ លានផោន​ឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole