បរទេស៖ អតីតអ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham លោក Mauricio Pochettino ត្រូវបានអតីតក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងជើងចង់បានរូបលោកមកដឹកនាំក្រុមសាជាថ្មីវិញ យោងគេហទំព័រThe Independent បានចុះផ្សាយ។គួរបញ្ជាក់ថាគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនរូបនេះបានដឹកនាំក្លឹបអស់រយៈពេល ៥ ឆ្នាំនៅមុនពេលត្រូវSpur បញ្ចប់មុខពីមុខតំណែងកាលខែវិច្ឆិកាឆ្នាំ ២០១៩ មុនពេលតែងតាំងលោកJose Mourinho តែមិនទទួលបានជោគជ័យក៏ត្រូវប្រធានក្លឹប Daniel Levy ក៏បានបញ្ចប់តួនាទីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះម្នាក់ទៀតកាលពីខែមេសាបន្តទៀតផងដែរ។
សម្រាប់លោក Pochettino បានបញ្ចប់រដូវកាលដំបូងជាមួយ Paris Saint-Germain ដោយបានត្រឹមតែឈ្នះ ពានCoupe de France ប៉ុន្តែខកខានការពារតំណែងជើងឯក Ligue ១ ទៅលើក្រុម Lille។មួយវិញទៀតPSGបាននិងបន្តធ្លាក់ចេញ ពី ក្របខណ្ឌ Champion League ពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើង Manchester City ក្នុងក្របខ័ណ្ឌ Champions League ។
Spurs បានខកខានក្រោយមានពាក្យចចាមអារាមថាគ្រូបង្វឹកមានដូចជាៈ១. Julian Nagelsmannដែលបានសម្រេចចិត្តទៅដឹកនាំBayern Muncih២. Brendan Rodgersនៅបន្តដឹកនាំLeicester City ទោះបីក្លឹបមិនបានលេងChampion League និង៣. Erik ten Hag អ្នកចាត់ការក្លឹបAjax បានក្លាយជាគ្រូបង្វឹកសំរាំង៣នាក់ចុងក្រោយដែលក្លឹបចង់បានមកដឹកនាំ៕
ប្រភពព័ត៍មាន៖ Sportsmole