បរទេស៖ លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Manchester United បាន​និយាយ​ថា «ការ​ទាត់​តែ​១​ជើង» គឺ​ជា​ចំណុចកាត់​សេចក្តី ក្រោយពី​ក្រុម​របស់​លោក​បាន​រង​បរា​ជ័យ​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Europa League វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម Villarreal កាលពីថ្ងៃ​ពុធ​។

Solskjaer admits Man United 'did not turn up' in UEL final - Football365

ក្រុម​យក្ស​ក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះ​នៅ​តែ​មិន​ទាន់ស្គាល់​រស​ជាតិ​ឈ្នះ​ពាន​សោះ​ក្នុង​រយៈពេល​៤​ឆ្នាំ ក្រោយពី​ចាញ់​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទីក្នុងលទ្ធ​ផល ១១-១០ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ក្នុង​ទីក្រុង Gdansk ខណៈ​ដែល​អ្នក​ចាំ​ទី David de Gea ​បាន​ស៊ុត​បាល់​ប៉េណាល់​ទីចុងក្រោយ​មិន​ចូល។ លោក Solskjaer បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា៖​ «យើង​មានការ​ខក​ចិត្ត​ពេល​ស្ថិត​ក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​បំពាក់​។ នេះ​គឺ​ជាកីឡា​បាល់ទាត់​សម្រាប់​អ្នក​។ ពេល​ខ្លះ ការ​ប្រកួត​ត្រូវ​បាន​កាត់​សេចក្តី​ដោយ​សារ​តែ​ការ​ទាត់​១ជើង​ប៉ុណ្ណោះ ហើយ​នោះ​គឺ​ជា​ភាព​ខុស​គ្នារវាង​ការ​ឈ្នះ​ និង​ចាញ់​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​មិន​​ហាន​ងើយ​ក្បាល​ឡើង​លើឡើយ​។ យើងមិន​បាន​បង្ហាញ​​ពី​ទម្រង់​លេង​យ៉ាងល្អ ដូច​ដែលយើង​អាច​ដឹង​ឡើយ​។ យើង​បាន​ចាប់​ផ្តើម​​លេង​បាន ហើយ​ពួកគេ​រក​បាន​គ្រាប់បាល់​។ ឱកាស​តែ​១លើក​របស់​ពួក​គេ​តែ​ចំគោល​ដៅ​តែម្តង​។ យើង​ខក​ចិត្ត​ណាស់ដែល​បាន​របូត​គ្រាប់បាល់​លឿន​ពេក​។ យើង​បាន​ដាក់​សម្ពាធ និង​វាយសម្រុក ហើយ​យើង​រក​បាន​គ្រាប់បាល់​។ ក្រោយ​រក​បាន​គ្រាប់បាល់ យើង​មិន​បាន​គ្រប់គ្រង​ការ​ប្រកួត​ដូច​ដែលយើង​​ចង់​​ឡើយ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia