បរទេស៖ ថ្មីទៀត Marcus Rashford បាននិយាយថារូបគេបានទទួលរងនូវពាក្យជេរប្រមាថពីសំណក់គណនេយ្យមិនស្គាល់​អត្ត​សញ្ញាណ​​​យ៉ាង​តិចចំនួន ៧០ នៅលើបណ្តាញទំនាក់ទំនងសង្គមបន្ទាប់ពីមិនអាចជួយក្រុមលើកពានបាល់ទាត់​អាជីព​លំដាប់​​កំពូល​ទី២​ទ្វីប​អឺរ៉ុប Europa League កាលពីថ្ងៃពុធពេលបរាជ័យក្រោមថ្ចីជើងក្លឹប Villarreal ។ក្រុមលោក Ole Gunnar Solskjaer បាន​ចាញ់ក្នុងលទ្ធផលដោយបាល់កាត់សេចក្តីពិន័យ១១ម៉ែត្រក្នុងលទ្ធផល ១១-១0 បន្ទាប់ពីបញ្ចប់ការប្រកួត​ផ្លូវការណ៏និង បន្ថែម​ម៉ោ​ងស្មើគ្នា១ទល់និង១ ខណៈអ្នកចាំទី David De Gea ស៊ុតបាល់ប៉េណាំងទីត្រូវអ្នកចាំទីVillareal ជួយសង្គ្រោះបាន។

Marcus Rashford calls out racist fans after Manchester United loss to  Villarreal - United News Post

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបននេះបានសរសេរនៅលើបណ្តាញសង្គម Twitterយ៉ាងដូច្នេះថាៈ វាជាការជេរ​ប្រមាថ​និងរើសអើងជាតិសាសន៍មកលើរូបខ្ញុំ ម្តងហើយម្តងទៀត។ពួកគេមានចេតនាធ្វើឱ្យខ្ញុំមានអារម្មណ៍សោកសៅ​ប៉ុន្តែជា​សំណាងល្អដែលខ្ញុំ​មិនទទួលយកអារម្មណ៏បែបនោះទេ ។ Rashford បន្តថា៖ «ទោះបីជាខ្ញុំជាជនជាតិស្បែកខ្មៅតែខ្ញុំរស់​នៅរាល់ថ្ងៃ​ដោយ​សមត្ថ​ភាពនិងមានមោទនភាពចំពោះអ្វីដែលខ្ញុំមាន។ មិនមាននរណាម្នាក់អាចនឹងនិយាយធ្វើអោយ​ខ្ញុំ​មានអារម្មណ៏អាក់អន់ចិត្តបាន​នោះទេ។ សូមអភ័យទោសប្រសិនបើអ្នកចង់បានការ ប្រតិកម្មតបតគឺអ្នករកខុសទី​កន្លែង​ហើយ»។

Marcus Rashford subjected to 'at least 70 racial slurs' online after  Manchester United defeat | Evening Standard

​គួររំលឹកថាមិនមែនជាលើកទី១នោះទេសម្រាប់កីឡាករមានវ័យ២៣ឆ្នាំរូបនេះក៏ព្រោះតែកាលពីខែមករាដើមឆ្នាំ២០២១​កន្លង​​​​ទៅ​រូបគេក៏ត្រូវបានទទួលរងនូវទង្វើ​មិនគួរគប្បី និង ​អសីល​ធម៌​ក្នុង​នាម​មនុស្សជាតិដូចគ្នានេះផងដែរនៅលើងប្រព័ន្ធ​ផ្សព្វ​​​ផ្សាយ​​​សង្គមក្រោយបញ្ចប់ការប្រកួតស្មើគ្នា ០ទល់និង០ ជាមួយ​ក្រុម​​កាំ​ភ្លើង​ធំ Arsenal៕

 

ប្រភពព័ត៍មាន៖ BBC