បរទេស៖ ព្រឹត្តិ​ការណ៍រយៈពេល​៤​ឆ្នាំ​ម្តង UEFA European Championship ឬ​ត្រូវ​បាន​គេ​ស្គាល់​ជា​សាមញ្ញ​ថា Euro ត្រូវ​បាន​បង្កើត​ឡើង​​ជាលើក​ដំបូង​កាលពីឆ្នាំ​១៩៦០ ដោយ​កាល​នោះ​បារាំង បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​។ យុទ្ធនា​ការ​កីឡា​បាល់ទាត់​​ប្រចាំទ្វីប​មួយនេះ ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ធំ​ជាង​គេ និង​មាន​ប្រជា​ប្រិយភាព​ជាង​គេ​លំ​ដាប់​ទី​២ បន្ទាប់​ពី​ FIFA World Cup សម្រាប់​ក្រុម​ជម្រើស​ជាតិ​។ ព្រឹត្តិការណ៍ Euro ជាលើក​ដំបូង មាន​ក្រុម​ចូលរួម​ត្រឹម​តែ​៤​ប៉ុណ្ណោះ រួម​មាន ក្រុមម្ចាស់​ផ្ទះ​បារាំង ឆេកូស្លូ​វ៉ាគី សហ​ភាព​សូវៀត និង​យូ​ហ្គោ​​ស្លា​វី​ ដោយ​សហ​ភាព​សូវៀតបានផ្តួល យូហ្គោស្លាវី នៅនាទីបន្ថែម ២-១ ដើម្បីក្លាយ​ជាក្រុម​ជើង​ឯក​ដំបូងគេ​។ ប៉ុន្តែ ក្រោយ​មក ព្រឹត្តិការណ៍នេះ ត្រូវ​បាន​ពង្រីក​បន្ថែម​ទៅ​ជា​៦ក្រុម នៅក្នុងឆ្នាំ​១៩៨០​ នៅ​លើ​ទឹក​ដី​ប្រទេស​អ៊ីតាលី ក្រោយពី​អេ​ស្ប៉ាញ បាន​ធ្វើ​ជាម្ចាស់​ផ្ទះ ក្នុងឆ្នាំ​១៩៦៤។ ចាប់​តាំងពី​ពេលនោះ យុទ្ធនាការ​នេះ បាន​បន្ថែម​ក្រុម​ជាច្រើន​ទៀតចំនួន​២រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

បញ្ជី​ឈ្មោះ​ប្រទេស​ម្ចាស់​ផ្ទះ​​នា​ពេល​កន្លងមក

1960: បារាំង

1964: អេ​ស្ប៉ាញ

1968: អ៊ីតាលី

1972: បែលហ្ស៊ិក

1976: យូហ្គោស្លាវី

1980: អ៊ីតាលី

1984: បារាំង

1988: អាល្លឺម៉ង់​ខាងលិច

1992: ស៊ុយ​អែត

1996: អង់គ្លេស

2000: បែលហ្ស៊ិក និងហូឡង់

2004: ព័រ​ទុយ​ហ្គាល់

2008: អូ​ទ្រីស និងស្វ៊ីស

2012: ប៉ូឡូញ និង​អ៊ុយក្រែន

2016: បារាំង

ឈ្មោះ​ក្រុម​ដែល​​បាន​ឈ្នះពានកន្លង​មកចាប់ពីឆ្នាំ​១៩៦០ ដល់ ២០១៦

ឆ្នាំ ក្រុមឈុតក្នុង​ផ្ទះ ក្រុម​ឈុត​ក្រៅផ្ទះ លទ្ធផល
2016 Portugal France 1-0
2012 Spain Italy 4-0
2008 Germany Spain 0-1
2004 Portugal Greece 0-1
2000 France Italy 2-1
1996 Czech Republic Germany 1-2
1992 Denmark Germany 2-0
1988 Soviet Union Netherlands 0-2
1984 France Spain 2-0
1980 Belgium West Germany 1-2
1976 Czechoslovakia West Germany 5-3 (ប៉េណាល់ទី)
1972 West Germany Soviet Union 3-0
1968 Italy Yugoslavia 2-0 (លេង​២​ជើង)
1964 Spain Soviet Union 2-1
1960 Soviet Union Yugoslavia 2-1 (បន្ថែម​ម៉ោង)

 

ស្ថិតិ​ក្រុម​ដែល​ឈ្នះពាន​ Euro

ក្រុម​ជម្រើស​ជាតិ​២​ដែល​មានភាព​ជោគ​ជ័យ​ជាង​គេ​បំផុត​ក្នុង​យុទ្ធនាការ​នេះ គឺ​អាល្លឺម៉ង់ និង​អេ​ស្ប៉ាញ ដោយ​ពួក​គេ​បាន​ឈ្នះ Euro ៣លើក​ដូចគ្នា​។ អេ​ស្ប៉ាញ គឺ​ជាក្រុម​តែមួយ​គត់ដែលបាន​ការ​ពារ​ពាន​របស់​ខ្លួន​យ៉ាងជោគ​ជ័យ ក្រោយ​ពី​បាន​ឈ្នះ​ពាន Euro ម្តង​ទៀតក្នុងនាម​ជាក្រុម​ការ​ពារ​ជើង​ឯក​ក្នុងឆ្នាំ​២០១២​។ ដោយឡែក អាល្លឺម៉ង់ គឺ​ជាក្រុម​ដែល​បានលេងការ​ប្រកួត​ច្រើន​ជាង​គេ​បំផុត​ក្នុង​ព្រឹត្តិការណ៍ Euro នេះ ដោយ​បាន​ចូល​រួម​ការ​ប្រកួត​៤៩លើក បាន​ស៊ុត​បាល់ច្រើន​ជាង​គេ​បំផុត គឺ ៧២​គ្រាប់ និង​បាន​ទទួល​ជ័យជម្នះ​ច្រើន​ជាង​គេ​បំផុត ពោល​គឺ ២៦​​លើក​។ ក្នុង​ឆ្នាំ​១៩៨៤ បារាំង បាន​ក្លាយ​ជា​ប្រទេស​​ដំបូង​គេ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​ទាំង​អស់​របស់​ខ្លួន ពោល​គឺ​ឈ្នះ​៥​លើក​ពីការ​ប្រកួត​ទាំង​៥លើក​។ ក្នុង​ឆ្នាំ​១៩៩២ ដា​ណឺម៉ាក បានក្លាយ​ជា​ម្ចាស់​ជើង​​ឯក ក្រោយពី​បាន​ឈ្នះ​ការ​ប្រកួត​ត្រឹម​តែ​២លើក​គត់​ ក្នុងចំណោម​៥​ប្រកួត​។

បញ្ជី​ឈ្មោះ​ក្រុម​ដែល​បាន​ឈ្នះពាន Euro កន្លងមក
ក្រុម ពាន វគ្គ​ផ្តាច់​ព្រ័ត្រ បង្ហាញខ្លួន
Germany 3 6 12
Spain 3 4 10
France 2 2 9
Czechoslovakia 1 2 3
Portugal 1 2 7
Denmark 1 1 8
Greece 1 1 4
Italy 1 1 9
Netherlands  1 1 9
Soviet Union 1 1 5

 

ចំនួន​ក្រុម​ដែល​បាន​ចូល​ក្នុងព្រឹត្តិការណ៍ EURO កន្លងមកេះ
ឆ្នាំ ចំនួនក្រុម
(
ជុំ​ផ្តាច់​ព្រ័ត្រ)
ចំនួន​ក្រុម​ជម្រុះ ចំនួន​ប្រកួតក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ
2016 24 53 51
2012 16 51 31
2008 16 50 31
2004 16 50 31
2000 16 49 31
1996 16 47 31
1992 8 33 15
1988 8 32 15
1984 8 32 15
1980 8 31 14
1976 4 32 4
1972 4 32 4
1968 4 31 5
1964 4 28 4
1960 4 17 4

 

 

កីឡាករ​ដែល​រក​បានគ្រាប់​បាល់ច្រើន​ជាង​គេ

ខាងក្រោមនេះ គឺ​ជាបញ្ជី​ឈ្មោះកីឡាករ​ដែលរកបាន​គ្រាប់បាល់ច្រើន​ជាង​ក្នុង​យុទ្ធនា​ការ Euro កន្លង​មក៖

Michel Platini (9 គ្រាប់), Christiano Ronaldo (9 គ្រាប់), Alan Shearer (7 គ្រាប់), Henry Thierry (6 គ្រាប់), Zlatan Ibrahimović (6 គ្រាប់), Patrick Kluivert (6 គ្រាប់), Nuno Gomez (6គ្រាប់) និង Ruud van Nistelrooy (6 គ្រាប់)៕

ប្រភព​ព័ត៌​មាន៖ FootballHistory.Org