បរទេស៖ លោក Mino Raiola ដែលជាតំណងភ្នាក់ងារផ្ទាល់ខ្លួនកីឡាករបាល់ទាត់​ដ៏ល្បីឈ្មោះម្នាក់មានបំណងចង់អោយកូនក្រុម​របស់​លោក​គឺកីឡាករ  Paul Pogba ផ្ទេរទៅចូលរួមជាមួយក្រុម Paris Saint-Germain នៅរដូវក្តៅខាងមុខនេះយោង​គេហទំព័​របារាំងLe Parisien បាន​​ចុះផ្សាយ។ខ្សែបម្រើកណ្តាលវ័យ ២៨ ឆ្នាំបានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមបិសាចក្រហម Manchester United អំឡុងយុទ្ធនាការរដូវកាល ២០២០-២០២១ ប៉ុន្តែទីបំផុតមិនអាចជួយក្រុមផ្តួល Villarreal ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ Europa League បានទេកាលពីយប់ថ្ងៃពុធនេះ។

Superagent Mino Raiola's dirty tactics to bring Paul Pogba to Manchester  United netted him 22 million - Sports India Show

សមាជិកជ័យលាភីPogba បានបញ្ចប់រដូវកាលនេះដោយរកបាន ៦ គ្រាប់និង Assist ៩ ដងក្នុងការបង្ហាញខ្លួនគ្រប់ក្រប​ខណ្ឌប្រកួតសរុប ៤២ ហើយ​ឥលូវនឹងធ្វើជាតំណាងឱ្យប្រទេសបារាំងក្នុងការប្រកួតជើងឯកអឺរ៉ុបនារដូវក្តៅនេះ។ ស្របពេល​អនាគត​អតីត​កីឡាករ​ Juventus នៅជួបនិងភាពស្រេពេចស្រពិលនៅឡើយ ខណៈដែលកិច្ចព្រមព្រៀងរបស់ខ្លួនជា​មួយ​ក្រុម​លោក Solskjaer នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយហើយនោះ។

Mino Raiola lays into Man Utd AGAIN by declaring: 'I didn't threaten anyone  with a gun to buy back Paul Pogba'

អធិរាជស Real Madrid និង អតីតក្លឹប Juventusជាក្រុមដែលសម្លឹងការចង់បានPogba។ ប៉ុន្តែដោយ​សារវិបត្តិហិរញ្ញវត្តុ​ដោយសារការរីករាលដាលនៃមេរោគកូវីត-១៩កន្លងទៅ បានធ្វើអោយក្លឹបទាំងពីរខកខាន​និង​មិន​​អាច​សម្រេច​​ចិត្តច្បាស់​លាស់​​ក្នុង​ការ​ដេញថ្លៃ​និងចរចារនាំយករូបគេទៅរួមក្រុមពួកគេបាន៕

 

ប្រភពព័ត៍មាន៖ Sportsmole