បរទេស៖ រយៈពេល​១​ទស​វត្សរ៍ហើយ​បើ​គិត​ចាប់​តាំងពី​លោក Pep Guardiola បាន​ឈ្នះ​ពាន Champions League ជាលើក​ចុងក្រោយ​របស់​លោក ទី​បំផុត អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Manchester City រូបនេះ ស្ថិតក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ម្តង​ទៀត និង​កំពុង​តែ​សម្លឹង​រក​ការ​ឈ្នះ​អឺ​រ៉ុប​នេះ ដើម្បីក្លាយ​ជា​គ្រូបង្វឹក​ដ៏អស្ចារ្យ​បំផុត​ក្នុង​កីឡា​បាល់ទាត់​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើក្រុម Chelsea ក្នុង​ទីក្រុង Porto នឹង​ធ្វើ​ឲ្យលោក Guardiola មាន​កំណត់​ត្រា​ស្មើ​នឹង​លោក Zinedine Zidane, Carlo Ancelotti និង Bob Paisley ក្នុងនាម​ជ​គ្រូបង្វឹក​ឈ្នះពាន​កំពូល​អឺ​រ៉ុប​៣លើក​។ កំណត់ត្រា​របស់​គ្រូបង្វឹក​វ័យ​៥០​ឆ្នាំ​រូបនេះ ក្នុង​រយ​ពេល​១២​ឆ្នាំ​នៅ​ក្លិប Barcelona, Bayern Munich និង City អាច​បង្ហាញពី​សមិទ្ធិ​ផល​ដោយ​ខ្លួន​ឯងហើយ​។ លោក​បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​សរុប​ចំនួន​២៦ រួម​មាន ពាន​ក្រប​ខ័ណ្ឌ​លីក​ចំនួន​៩ ពោល​គឺ​ពាន​លីក៣​ដូចគ្នា នៅអេ​ស្ប៉ាញ អាល្លឺ​ម៉ង់ អង់គ្លេស និង​ពាន​​ប្រភេទ​ជា Cup ក្នុងស្រុក​ចំនួន​៩​​។

Bayern, Chelsea through to Champions League last 8r

នៅ​​ក្លិប Barcelona លោក​ក៏​បាន​គ្រប់គ្រង​ពានក្រប​ខ័ណ្ឌ Champions League ចំនួន​២លើក ក្នុង​ចំណោម​រយៈពេល​៣​រដូវកាល​ផង​ដែរ​។ ប៉ុន្តែ​ចាប់​តាំងពី​បានដឹកនាំ​ឲ្យ​​​ក្រុម Barcelona យកឈ្នះ​លើ​ក្រុម​ Manchester United ៣-១ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​កីឡដ្ឋាន Wembley កាលពីឆ្នាំ​២០១១ យុទ្ធនាការ​ក្រប​ខ័ណ្ឌកំពូល​របស់​អឺ​រ៉ុបមួយនេះ តែង​តែ​គេច​ចេញពី​ដៃ​របស់​លោក Guardiola រហូត​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia