បរទេស​​​៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមត្រូវបានគេរាយការណ៍ថានឹងចុះកុងត្រាថ្មីជាមួយក្លឹប ហើយនឹងត្រូវបានផ្តល់ថវិកាយ៉ាងច្រើនសម្រាប់ចំណាយនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

Man Utd to back Ole Gunnar Solskjaer with new contract despite Europa  League final loss

ទោះបីជាបញ្ចប់រដូវកាលដោយគ្មានពានរង្វាន់និងទទួលរងនូវការខកចិត្តចំពោះក្រុម Villarreal ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីថ្ងៃពុធក៏ដោយ ប៉ុន្តែម្ចាស់ក្លឹបគ្រួសារ Glazers នៅតែជឿជាក់ថាបុរសសញ្ជាតិន័រវេសរូបនេះគឺជាបុគ្គលដ៏ត្រឹមត្រូវបំផុតដែលអាចនាំយកបិសាចក្រហមឆ្ពោះទៅមុខបាន។

Ole Gunnar Solskjaer urges Manchester United to 'learn from failure' | The  Independent

បើយោងតាមសារព័ត៌មាន Daily Telegraph បានឱ្យដឹងថាលោក Solskjaer នឹងត្រូវផ្តល់កិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំទៀត ដើម្បីស្នាក់នៅ Old Trafford ដោយកិច្ចសន្យាបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២។ ទាំងលោក Solskjaer និង Man United ទទួលស្គាល់ថាដើម្បីប្រកួតប្រជែងជាមួយនឹង Manchester City ដើម្បីប្រជែងពានរង្វាន់ Premier League នៅរដូវកាលក្រោយ ពួកគេត្រូវតែពង្រឹងកុ្រមរបស់ពួកគេបន្ថែមទៀតនៅទីផ្សារខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole