បរទេស៖​ ខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងចុះកុងត្រាថ្មីដើម្បីបន្តលេងអោយក្រុមអ្នកមានបុណ្យ Barcelonaក្រោយពីរូបគេបញ្ចប់ភារកិច្ចលេង​អោយក្រុម​ជម្រអាហ្សង់ទីនសម្រាប់ព្រឹត្តិការណ៏ប្រកួតពានរង្វាន់ Copa America នាពេលខាងមុខនេះ។

Manchester City ready to offer a blockbuster deal to Lionel Messi

​ក្រោយ​ពីលីក​កំពូលអេស្បាញ​បានបិទបញ្ចប់រដូវកាលទៅហើយកាលពីសប្តាហ៏មុនបច្ចុប្បន្នកីឡាករមានវ័យ ៣៣ ឆ្នាំរូបនេះកំពុងតែកំដៅ​សាច់​ដុំ​ហ្វឹកហាត់ជាមួយ​ក្រុមជម្រើ​សជាតិដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៏ប្រកួតបាល់ទាត់ដ៏ធំបំផុតប្រចាំទ្វីបអាមេរិកខាងត្បូង ​ដែលនឹងចាប់ផ្តើម​នៅថ្ងៃ​ទី ១៣ ខែ​មិថុនា​ដែលនិង​ធ្វើឡើង​នៅទីក្រុង Buenos Aires ទល់នឹងក្រុមជម្រើសជាតិឈីលីនិងជា​គូប្រជែងដ៏ជូរចត់​ដែលធ្លាប់​ជួប​ប៉ះ​គ្នា​ពីរ​ដង​​នៅ​វគ្គផ្តាច់ព្រ័ត្រពាន​រង្វាន់មួយនេះកន្លង​​មក​​នៅឆ្នាំ២០១៥និង២០១៦ជាប់ៗគ្នានោះ។

Lionel Messi can break these 5 records in 2020/21 season

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះផងដែរដឹងថាក្លឹបយក្សកាតាឡាន់អាចប្រឈមនឹងបម្រាមមិនអាច លេងនៅក្របខណ្ឌកំពូល ទ្វីបអឺរ៉ុប ក្រោយ UEFA កំពុងអនុវត្តច្បាប់ពីលើការចូលរួមព្រឹត្តការណ៏European Super Legue ។ទោះយ៉ាងណាប្រភពពីគេហទំព័រ Daily Mail បានឱ្យដឹងថា Barcelona នៅតែរំពឹង និងជឿជាក់ថាម្ចាស់ពានបាល់៦សម័យសម័យកាលនឹងចុះកុងត្រាបន្ត លេង អោយក្លឹប​ជាបន្តទៀតព្រមជាមួយនិងការមកដល់​របស់មិត្តរួមជាតិកីឡាករ Sergio Aguero ដែលជាមិត្តជិតស្និទ្ធរបស់ Messi នោះ Barcelona ក៏មាន​ក្តីសង្ឃឹមបន្ថែមទៀតពីការចងចិត្តវីរបុរសរបស់ខ្លួនរូបនេះអោយបន្តលេងជាមួយក្លឹបបានយូរឆ្នាំបន្ថែមទៀត៕

 

ប្រភពព័ត៍​មាន៖ Sportsmole