បរទេស៖ ក្រុមអធិរាជស Real Madrid បានកំណត់គោលដៅចង់បានគ្រូបង្វឹក PSG លោក Mauricio Pochettino ជាជំរើសអាទិភាពទី ១ របស់ពួកគេដើម្បីជំនួសតំណែងលោក Zinedine Zidane ក្នុងនាមជាគ្រូបង្គោលឈុតធំរបស់ក្លឹប ក្រោយពីអ្នកចាត់ការសញ្ជាតិបារាំង រូបនេះបានលាលែងពីតំណែងនៅទឹកដីSantiago Bernabeu កាលពីថ្ងៃព្រហស្បត្ត៏ម្សិលមិញនេះ។ដូចេ្នះហើយទើបក្រុមជើងឯក Champion League ១៣សម័យមានបំនងចង់បានអតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham រូបនេះមកដឹកនាំក្រុមមុនរដូវកាលថ្មីចាប់ផ្តើម។
ក្រៅពីបុរសខាងលើអតីតអ្នកចាត់ការក្លឹប Juventus លោក Massimiliano Allegri ក៏មានទំនាក់ទំនងក្នុងការទទួលតួនាទីចូលមកដឹកនាំក្លឹបដែលមានមូលដ្ឋាននៅរាជធានីអេស្បាញព្រមជាមួយលោក Antonio Conte ក៏ស្ថិតក្នុងបញ្ជីឈ្មះដែលក្លឹបលើកយកមកពិភាក្សា បន្ទាប់ពីរូបលោកទើបតែចែកផ្លូវគ្នាជាមួយInter Milan ក្រោយជួយពួកគេលើកពានSerieA បន្ទាប់ពីខកខានអស់រយៈពេល១១ឆ្នាំ កន្លងទៅ។
យ៉ាងណាមិញTottenhamខ្លួនឯងក៏បានបញ្ចេញការចាប់អារម្មណ៏ចង់បានអតីតគ្រូបង្វឹករបស់ពួកគេមករួមក្រុមវិញផងដែរបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ជួបភាពមិនច្បាស់លាស់លើអនាគតរបស់ខ្លួននៅឡើយទេ ក្រោយពីមិនទទួលបានជោគជ័យ ជាមួយក្លឹបPSG នៅរដូវកាលដំបូងនោះ៕
ប្រភពភព័ត៍មាន៖ Sportsmole