បរទេស៖ Dean Henderson និងត្រូវទទួលបានតំណែងជាអ្នកចាំទីដៃទី១សម្រាប់ក្រុមMan.Utdនារដូវកាលថ្មីនេះខាងមុខនេះ​ប្រភពពីគេហទំព័រ The Mirror បានចុះផ្សាយ។ Henderson អ្នកចាំទីសញ្ជាតិអង់គ្លេសវ័យ២៤ឆ្នាំរូបនេះ ​មិនបានបង្ហាញខ្លួនចូលលេងក្នុងការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​Europa league ដ៏ខកចិត្តនោះទេ ស្របពេល David de Gea ក៏មិនមានសមត្ថភាពសង្គ្រោះបាល់កាត់សេចក្តី​១១ម៉ែត្រពី​ការ​ទាត់ ដល់ទៅ១០គ្រាប់របស់ក្រុមVillarreal និងDe Gea ខ្លួនឯងមិនអាច ស៊ុតបាល់ពិន័យ១១ម៉ែត្រគ្រាប់បាល់ទី១១បានផងដែរ។

Dean Henderson vs David de Gea - the stats behind battle to be Manchester  United number one - Manchester Evening News

កីឡាករអន្តរជាតិអេស្បាញវ័យ ៣០ ឆ្នាំរូបនេះបានបាត់បង់តំណែងជម្រើស១១នាក់ដំបូងទៅ Henderson នៅដំណាក់កាលចុងក្រោយ នៃរដូវកាលនេះប៉ុន្តែមានឪកាសត្រូវបានលោកOle Gunnar Solskjaer ដាក់អោយចូលលេងការប្រកួត២លើកចុងក្រោយ នៅក្រប ខណ្ឌPremier League ជាមួយ Leicester City និង Fulham មុនពេលបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រEuropa League ។ដូច្នេះ De Gea ដែល​ចំណាយពេល១ទសវត្សជាមួយក្លឹបអាចនឹងចាកចេញពីទឹកដីOld Trafford នៅពេលទីផ្សារដោះដូរកីឡាករនិងបើក នាពេល​ឆាប់ៗ​ខាង​មុខ។

Ole Gunnar Solskjaer sends warning to David de Gea about Dean Henderson

ទោះបីមានការអះអាងបែបនេះប៉ុន្តែសម្រាប់ Henderson ក៏នៅឡើយមិនទាន់បានបង្ហាញទម្រង់លេងល្អ​បំផុតសម្រាប់​យុទ្ធនាកា​រប្រកួត​រដូវកាល ២០២០-២០២១ កន្លង​ទៅនោះទេ ក្រោយចូលលេងបាន ២៦ ប្រកួតក្នុងនោះ ១៣ ដងលេងនៅក្របខ័ណ្ឌ Premier League ខណៈ De Gea បាន​បង្ហាញខ្លួន ៣៦ លើកគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះ ស្របពេលMan.Utdមិនបានឈ្នះពានណាមួយឡើយ នៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole