បរទេស៖ ម្ចាស់ក្លឹបនិងជាសហប្រធានក្រុមបិសាចក្រហម Man Utd គឺក្រុមគ្រួសារត្រកូល The Glazers ត្រូវបានប្រភពពត៌មាននៅអង់គ្លេសចុះផ្សាយថាពួកគេនិងមិនមានចេតនាចង់បញ្ចេញថវិកាមួយចំនួនធំដើម្បីត្រៀមប្រឡូកក្នុងទីផ្សារទិញដូរកីឡាករមុនពេលរដូវកាលថ្មីនេះចាប់ផ្តើម នោះទេ ។ វាជាការឆ្លើយតបដ៏សំខាន់មួយគឺបន្ទាប់ពីបរាជ័យនៅ Europa League កាលពីថ្ងៃពុធ និងបញ្ចប់រដូវកាលដោយគ្មានឈ្នះពានអ្វីមួយសោះនោះគ្រូបង្វឹកលោក Ole Gunnar Solskjaer បានបង្ហើបពីចំនុចសំខាន់ នៃការទិញកីឡាករថ្មីបន្ថែមទៀតមានដូចជា បម្រើ់-ប្រយុទ្ធ បម្រើការពារ និង បម្រើ-ប្រយុទ្ធស្លាប ដើម្បីពង្រឹងក្រុម មុនយុទ្ធនាការ ២០២១-២០២២ចាប់ផ្តើម ។

ប្រភពពីគេហទំព័រ The Mirror បានអោយដឹងថាក្រុមមហាសេដ្ឋីសញ្ជាតិអាមេរិកគឺត្រកូល Glazers មិនបានត្រៀមចំណាយប្រាក់ច្រើន នោះទេទោះបីលោក Solskjaer បានដឹកនាំក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ២នៅPremier League ដើម្បីធានាកៅអីទៅលេងនៅ ក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយក៏ដោយ។
:focal(958x501:960x499)/origin-imgresizer.eurosport.com/2021/03/15/3012071-61797148-2560-1440.jpg)
ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលនៅតែមានទំនាក់ទំនងជាមួយការផ្ទេរយកខ្សែប្រយុទ្ធឆ្នើម Harry Kane និង Erling Braut Haaland ព្រមទាំង Jadon Sancho ប៉ុន្តែតម្លៃខ្លួនរបស់កីឡាករឆ្នើមទាំងពីរក៏មិនធម្មតានោះដែរ ដូច្នេះបញ្ហាហិរញ្ញវត្តុគឺជារឿងអាទិភាពដែលត្រូវយកមកពិភាក្សាលើរការផ្ទេរនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
