បរទេស៖ ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Manchester City គឺ Riyad Mahrez និង Raheem Sterling អាចត្រូវបានគេរំពឹងថានឹងត្រូវក្លឹបលក់ចេញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

Arsenal interested as Manchester City put Raheem Sterling and Riyad Mahrez  up for sale

ទោះបីជាអាចរកបាន ១៤ គ្រាប់និង Assists បាន ១២ ដងក្នុងរាល់ការប្រកួតទាំងអស់នៅរដូវកាលនេះក៏ដោយប៉ុន្តែ Sterling បានបាត់បង់តំណែងរបស់គាត់ក្នុងជម្រើស១១នាក់របស់លោក Pep Guardiola ហើយត្រូវបានគេរំពឹងថាកីឡាកររូបនេះនឹងអង្គុយកៅអីបម្រុងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅថ្ងៃសៅរ៍នេះ។ ទន្ទឹមនឹងនេះ Mahrez នឹងឈានចូលវ័យ៣១ឆ្នាំនៅរដូវកាលក្រោយនេះហើយ ទោះបីជាគាត់អាចអោយក្លឹប Man City ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅរដូវកាលនេះក៏ពិតមែនប៉ុន្តែគេជឿជាក់អនាគតរបស់កីឡាកររូបនេះនៅទឹកដី Etihad គឺមិនមានសុវត្ថិភាពឡើយ។

Does Jack Grealish to Manchester City for nine-figures make sense?

បើយោងតាមការចុះផ្សាយរបស់ Daily Mail បាន ឲ្យដឹង ថា Man City មានឆន្ទៈក្នុងការលក់ខ្សែប្រយុទ្ធឆ្នើមទាំងពីររូបនេះនៅរដូវក្តៅនេះ ខណៈដែលពួកគេមានបំណងប្រមូលថវិកាសម្រាប់ការតាមប្រមាញ់ប្រធានក្រុម Jack Grealish របស់ Aston Villa៕

 

ប្រភពព័ត៍មាន៖ Sportsmole